ភ្នំពេញ៖ ការប្រើប្រាស់កេរ្តី៍ឈ្មោះល្បីល្បាញ របស់សិល្បករ ដើម្បីប្រកបមុខ ជំនួយជារឿង ដ៏សំខាន់របស់ សិល្បករល្បីៗរបស់ កម្ពុជា បច្ចុប្បន្ន ព្រោះកេរ្តី៍ឈ្មោះពួកគេអាច ទាក់ទាញចិត្តអតិថិជន ឲ្យចង់ចូលក្នុង ហាង របស់គេ និងប្រើប្រាស់សេវាកម្ម របស់តារាល្បីៗ ខុសពីមនុស្ស ទូទៅធម្មតា។

 ជាការពិតអ្នកប្រកបរបរសិល្បៈមួយចំនួនធំ មិនចេះរកស៊ីទាល់តែ ចេះតែអួតអាងថា ខ្លួនពូកែរកស៊ី បើកអស់រាប់ម៉ឺនដុល្លារ ដើម្បីតែ សម្ញ៉ែងគ្នាចុងក្រោយបិទ សឹងតែគ្រប់គ្នា ព្រោះខ្វះបទពិសោធន៍ ក្នុងការរកស៊ី ចេះតែច្រៀងរាំ យំយែកមុខកាមេរ៉ាប៉ុណ្ណោះ ។

 ដោយឡែកងាកមកមើល តារាចម្រៀងចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសពីរដួងគឺ តារាចម្រៀងស្រី ឱក សុគន្ធ កញ្ញា និង តារា ចម្រៀងប្រុសកាន់ឆ្នាំនៅហង្សមាស លោក ណុប បាយ៉ារឹទ្ធ មិនត្រឹមតែច្រៀង ក្នុងផលិតកម្មតែមួយ ជាគ្រូបង្វឹកក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodiaដូចគ្នា តែតារាចម្រៀងទាំងពីរក៏ស្នាក់នៅក្បែរគ្នា រួចថែមទាំងមានមុខរបរ ដូចគ្នា ទីតាំងក្បែរគ្នាទៀតផង ។

 តែអ្វីដែលមិនដូចគ្នា សម្រាប់តារាចម្រៀងទាំងពីរ គឺការដំណើរការមុខរបរ អោយទៅមុខរលូន ព្រោះមុខរបរ រកស៊ីពេញ ទៅដោយការ ប្រកួតប្រជែង យកឈ្នះចាញ់រៀងៗខ្លួន មិនអាចលើកលែង អោយគ្នា បានទេ ក្រឡែកមើលការងារ រកស៊ីមុខរបរសំអាងការរបស់ ឱក សុគន្ធ កញ្ញា ហាក់ស្ងប់ស្ងាត់ មិនសូវលេចធ្លោរឡើយ ផ្ទុយពីមុខរបរលក់សំឡេងរបស់នាង ដែលសំអាងនាង មិនត្រូវបាន គេ លើកមក និយាយឡើយ ។

អតិថិជនម្នាក់បាននិយាយថា សំអាងការ ឱកសុគន្ធ កញ្ញា ហាក់មិនលេចធ្លោរដូច កេរ្តី៍ឈ្មោះនាងឡើយ ព្រោះសំអាងនាង មិនព្រមផ្លាស់ ប្ដូរគ្រឿងតុបតែងឡើយ នៅតែដដែលប៉ុន្មានឆ្នាំហើយ ឃើញតែប៉ុន្មាន កំប្លេហ្នឹង ម៉ូដសក់នឹងការតុបតែងហាក់មិនវិវត្តន៍ទៅមុខសោះ ចំនែកខោអាវវិញចាស់ ខ្លាំងណាស់ ។

សំអាងការល្បីតែឈ្មោះ តែការតុបតែងមិនខ្លាំងខ្លាឡើយ អតិថិជននោះបន្តថា ឱក សុគន្ធកញ្ញា ពិតជារវល់ ក្នុងអាជីព ចម្រៀងសម្បើម ណាស់ តែនាងក៏គួរងាកមើល មុខរបររកស៊ីនាងខ្លះព្រោះ ហាងជា ឈ្មោះរបស់នាង បើបន្តធ្លាក់ចុះ បែបនេះអាចប៉ះពាល់ ដល់នាង ទៅថ្ងៃក្រោយ ពិសេសនាងគួរតែច្នៃ សំលៀកបំពាក់ថ្មីៗ និងការតុបតែងអោយបានស្រស់ស្អាតជាងនេះ ព្រោះមុខរបរនេះកើប លុយស្រួល ណាស់ ។

 ចំនែកឯអតិថិជនម្នាក់ ផ្សេងទៀតដែល បានធ្លាប់បានជួលសំអាងការ របស់តារាចម្រៀងប្រុស មុខក្មេងសំឡេងចាស់ លោក ណុប បាយ៉ារឹទ្ធ បាននិយាយថា សំអាងការលោក ណុប បាយ៉ារឹទ្ធ ជាសំអាងការមួយដែលមានសេវាកម្មល្អ ពិសេសសំអាងការលោក មាន សំលៀកបំពាក់ប្លែកៗច្រើន ដែលស្អាតៗ ពិសេសសំអាងការដ៏ទៃមិនមានដូចសំអាងការលោកទេ ។

ប្រភពបន្តថា សំលៀកបំពាក់ក្នុងសំអាងការលោក ណុប បាយ៉ារឹទ្ធ ភាគច្រើន គូសវាសចេញពីស្នាដៃ លោក ណុប បាយ៉ារឹទ្ធ និង លោក នីកូ ដែលជាតារាចម្រៀង សម្បូរគំនិត ក្នុងការច្នៃសំលៀកបំពាក់ អោយប្លែក នឹងស្រស់ស្អាតគ្មាន អ្នកណាធ្វើដូច ។

សូម្បីតែតារាសិល្បះខ្លះ ក៏ពេញចិត្តជាមួយ សំអាងការនេះដែល ជាក់ស្ដែង មង្គលការអ្នកនាង ឈួន ស្រីម៉ៅ ក៏ប្រើប្រាស់សំអាងការលោក ណុប បាយ៉ារឹទ្ធដែរ តែចំនុចអាក្រក់មួយរបស់សំអាងការលោក គឺ ពេលអ្នកទៅជួលសំអាងការលោក អ្នកម្ដាយលោកប្រាប់គេថា លោកនឹ ងទៅច្រៀងជូន តែពេលខ្លះលោក រវល់លោក ក៏មិនបានទៅច្រៀងជូនតាមការព្រមព្រៀង រឿងនេះមិនត្រឹមតែ កើតមានធម្មតាៗទេ ថែមទាំ ងឡើង ដល់តុលាការព្រោះតែចំនុចតូចមួយនេះ តែលោកក៏សម្រប សម្រួលក្រៅ ប្រព័ន្ធតុលាការ រួចរាល់ដែរ ។

 បន្ទាប់ពីស្ដាប់អតិជនដែលបាន ប្រើប្រាស់សេវាកម្មតារាចម្រៀង ទាំងពីរហាក់មានភាព ខុសប្លែកគ្នាដូច មេឃ និងដី ព្រោះ តារាចម្រៀងឪក សុគន្ធកញ្ញា មិនសូវយក ចិត្តទុកដាក់ លើមុខរបររកស៊ី គិតតែពីអាជីព ចម្រៀង តែលោក ណុប បាយារឹទ្ធ មិនព្រមលែង ចោលមិន ណាដាច់ខាត លោកបានក្លាយ ជា តារាចម្រៀងដែល ជោគជ័យក្នុងមុខរបរ រកស៊ីយ៉ាងលេចធ្លោរបំផុត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា