ភ្នំពេញ៖ ហេតុការណ៍ នៃជម្លោះរវាង អ្នកលក់បន្លែ ជាមួយនឹង ក្រុមសន្តិសុខ ត្រូវបានផ្ទុះឡើង នៅផ្សារដើមគរ ដែលត្រូវបាន មហាជន ចោមរោមមើល យ៉ាងច្រើន ខណៈ អ្នកលេងហ្វេសប៊ុក ក៏មិនសំចៃដៃដែរ ដោយបាន ចូលបញ្ចេញមតិ និង ចែករំលែក (Share) គ្រប់គ្នា ក្រោយពីបាន ទស្សនា វីដេអូឃ្លីបមួយ ខាងក្រោមនេះ ដែលត្រូវបាន គេបង្ហោះចែកចាយ ជាសាធារណៈ លើបណ្តាញសង្គមយក្សហ្វេសប៊ុក នាពេលថ្មីៗ កន្លងទៅនេះ។

ខ្មែរឡូត សូមធ្វើការដកស្រង់ នូវការរៀបរាប់ ពីប្រភពវីដេអូ ដូចខាងក្រោមនេះ ហើយការយល់ឃើញ របស់ប្រិយមិត្ត យ៉ាងណានោះ សូមធ្វើការ បញ្ចេញមតិ របស់អ្នក នៅខាងក្រោម៖

« តើនេះឬជាតួនាទីសន្តិសុខ? តើយុត្តិធម៌ទេសម្រាប់អ្នកក្រ?
......................................
សន្តិសុខ ផ្សារដើមគរ បីនាក់ ព្រួតវាយ ស្ត្រីលក់ កញ្ឆែតម្នាក់ នៅផ្សារដើមគរ ដោយស្ត្រីរូបនោះ បានខឹងនឹង សន្តិសុខម្នាក់ បានបើកឡានបុកបំផ្លាញកញ្ឆែត គាត់ចោល គ្មានសល់ ហើយបាន ចុះមកទះ គាត់មួយកំផ្លៀង ថែមទៀត ធ្វើឲ្យគាត់ ខឹងយ៉ាងខ្លាំង ទ្រាំមិនបាន ទើបគាត់តាមវ៉ៃតៃកុងឡាន ដែលជាសន្តិសុខនោះ តែត្រូវ បានសន្តិសុខ បីនាក់ ទៀតចេញមុខ មកស្កាត់ និង វាយគាត់ ដូចមនុស្សពាលបែបនេះ៕

សំនួរ? តើសន្តិសុខ ខុស ឬស្ត្រីនោះខុស?

សំគាល់៖ តាមកាយវិការ ស្រ្តីនេះ គឺគាត់ហាក់បី ដូចជាអស់សង្ឃឹម ស្ទើរតែលែង គិតអ្វី ព្រោះកញ្ឆែត មួយកញ្រ្ចែង ស្មើនឹងជីវភាព គ្រួសារគាត់មួយថ្ងៃ។ គាត់ពិតជា ឈឺចាប់រហូត ទៅប្រវាយប្រតប់គេ ទាំងដឹងថា ទៅមិនរួច។ សូមបញ្ជាក់ថា សកម្មភាព សន្តិសុខទាំងនេះ បើនៅស្រុកអឺរ៉ុប សូមធានាថា បានដេកគុកភ្លាមៗ ហើយត្រូវសង ជំងឺចិត្តស្រ្តីនេះ មិនតិចទេ។ ក្រៅពីនេះ ជាប់បញ្ជីខ្មៅ គ្មានថ្ងៃរកការងារ ធ្វើបានទេ។ ខ្មែរ សុវណ្ណភូមិ សូមផ្តាំ ទៅកងសន្តិសុខ ទាំងអស់ផងដែរថា តួនាទីរបស់អ្នក គឺការពារ អាជីវករ ថែរក្សាសណ្តាប់ធ្នាប់ ផ្សារ ទប់ស្កាត់ អំពើហិង្សានៅទីផ្សារ តែមិនមែន ប្រព្រឹត្តអំពើហិង្សា និងប្រឆាំង អាជីវករទេ។ ត្រូវដឹងថាអ្នកបានប្រាក់ខែ ដោយសារតែ អាជីវករ ជាអ្នកបង់ប្រាក់ ឲ្យរាល់ថ្ងៃ។
........................
(វីដេអូដោយ៖ Chea Narin)
ថ្ងៃទី២៤ វិច្ឆិកា ២០១៤ » ៕ បញ្ជាក់៖ នេះយោងទៅតាម ការរៀបរាប់ ពី ប្រភពវីដេអូឃ្លីប ប៉ុណ្ណោះ!

សូមទស្សនាវីដេអូឃ្លីប ខាងក្រោម៖

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]