បរទេស៖ បើយោងទៅតាម ការធ្វើ ចំណាត់ថ្នាក់ របស់ទស្សនាវដ្តី Forbes ទៅលើ តារាចម្រៀង ល្បីៗវ័យក្មេង ដែលមាន អាយុក្រោម ៣០ឆ្នាំទាំងអស់ Justin Bieber គឺជាតារា ដែលរកចំណូល បានខ្ពស់ជាងគេ ក្នុងមួយឆ្នាំៗ ដែលចាប់ពី ខែមិថុនា ឆ្នាំ២០១៣ រហូតដល់ ខែមិថុនា ឆ្នាំ២០១៤ គេអាចរក ចំណូលបាន រហូតដល់ទៅ ៨០លានដុល្លារ ឯណោះ។

ក្រៅពីជាប់ជា តារាវ័យក្មេង ដែលអាច រកចំណូល បានខ្ពស់ជាងគេ Justin Bieber ក៏ជាប់ជាតារា ដែលពូកែ បង្កចលាចលផងដែរ ជាក់ស្តែងដូចជារឿងនាំ សត្វស្វាចិញ្ចឹម ដែលមានតម្លៃ ១០,៧០០ដុល្លារ ពីប្រទេសអាល្លឺម៉ង់ ដោយខុសច្បាប់ និងមិនបានចាក់ វ៉ាក់សាំងអ្វីទាំងអស់ ជាហេតុធ្វើឲ្យរូបគេ មានបញ្ហាជាមួយ នឹងអាជ្ញាធរ។ ក្រោយមកគេក៏តម្រូវឲ្យ Justin បង់ថ្លៃចំណាយ សម្រាប់កន្លែងស្នាក់នៅ របស់សត្វស្វានោះ ចំនួន១៧ខែ រួមជាមួយនឹង ថ្លៃនាំចូលផងដែរ។

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ តារាចម្រៀងវ័យក្រោម ៣០ឆ្នាំ ទាំង១០រូប តាមកម្រិតប្រាក់ចំណូល ក្នុងមួយឆ្នាំៗ៖

១. Justin Bieber, អាយុ២០ឆ្នាំ, ប្រាក់ចំណូល ៨០លានដុល្លារ

២. One Direction, អាយុ២១ឆ្នាំ, ប្រាក់ចំណូល ៧៥លានដុល្លារ

៣. Taylor Swift, អាយុ២៤ឆ្នាំ, ប្រាក់ចំណូល ៦៤លានដុល្លារ

៤. Bruno Mars, អាយុ២៩ឆ្នាំ, ប្រាក់ចំណូល ៦០លានដុល្លារ

៥. Rihanna, អាយុ២៦ឆ្នាំ, ប្រាក់ចំណូល ៤៨លានដុល្លារ

៦. Miley Cyrus, អាយុ២២ឆ្នាំ, ប្រាក់ចំណូល ៣៦លានដុល្លារ

៧. Jennifer Lawrence, អាយុ២៤ឆ្នាំ, ប្រាក់ចំណូល ៣៤លានដុល្លារ

៨. Lady Gaga, អាយុ២៨ឆ្នាំ, ប្រាក់ចំណូល ៣៣លានដុល្លារ

៩. Avicii, អាយុ២៥ឆ្នាំ, ប្រាក់ចំណូល ២៨លានដុល្លារ

១០. Skrillex, អាយុ២៦ឆ្នាំ, ប្រាក់ចំណូល ១៨លានដុល្លារ

ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]