ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសចិន បានធ្វើឲ្យ ពិភពលោក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបាន ដាក់បង្ហាញ រថយន្តសេរ៊ីទំនើប ដែលចម្លង ពីរថយន្ត Range Rover មានឈ្មោះថា LandWind X7 នៅក្នុងកម្មវិធី បង្ហាញរថយន្ត ក្នុងទីក្រុង Guangzhou នៃប្រទេសចិន កាលពីសប្តាហ៍មុននេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត នៅក្នុងប្រទេសចិន បានដាក់បង្ហាញ រថយន្តសេរ៊ីទំនើប របស់ខ្លួន ដែលមាន ឈ្មោះថា LandWind X7 ដែលចម្លងពី រថយន្តសេរ៊ីទំនើប Range Rover Evoque ខណៈរថយន្ត ទាំង២ប្រភេទនេះ មានភាពខុសគ្នា តិចតួចបំផុត ស្ទើរតែមើល មិនដឹង ប៉ុន្តែបើនិយាយ ពីតម្លៃវិញ ខុសគ្នាជាង ៤ម៉ឺនដុល្លារឯណោះ។ ជាងនេះទៅទៀត រថយន្ត LandWind X7 នេះ ក៏បានបិទផ្លាក សញ្ញាឡូហ្គូ "Land Wind" នៅពីមុខក្បាលរថយន្ត ដូចទៅនឹង រថយន្ត Range Rover Evoque ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តសេរ៊ីទំនើប Range Rover Evoque របស់ក្រុមហ៊ុន Jaguar នៃប្រទេស អង់គ្លេស មានតម្លៃ រហូតដល់ទៅ ៤ម៉ឺនផោន ឬ ជាង៦ម៉ឺនដុល្លារ ខណៈរថយន្ត LandWind X7 របស់ប្រទេសចិន មានតម្លៃត្រឹមតែ ១,៤ម៉ឺនផោន ឬ ជាង២ម៉ឺនដុល្លារ ប៉ុណ្ណោះ ពោលគឺខុសគ្នា រហូតដល់ទៅ ជាង៤ម៉ឺនដុល្លារ ឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Jaguar របស់ប្រទេសអង់គ្លេស មួយនេះ កំពុងមានការ ព្រួយបារម្ភយ៉ាងខ្លាំង និងកំពុង ចាត់វិធានការ តាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន ផលិតរថយន្ត របស់ប្រទេសចិន ដែលបានលួចចម្លង រូបរាង នៃរថយន្តរបស់ខ្លួន ដោយខុសច្បាប់បែបនេះ៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]