ចិន៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល នជាមួយវីដេអូឃ្លីប ដែលបង្ហាញពី សកម្មភាពរបស់ បុរសម្នាក់បាន ធ្វើការវាយកំទេច ទូរម៉ាស៊ីនដកលុយ (ATM) អស់ជាច្រើនគ្រឿង បន្ទាប់ពី មានកំហឹងដោយសារ តែដកលុយ មិនបាន។

យោងតាមរបាយការណ៍ បានឲ្យដឹងថា បុរស ខេត្ត Guangdong នេះ បានយកញញួរ ទៅវាយកម្ទេច ទូរម៉ាស៊ីនដកលុយ ចំនួន៩គ្រឿង ឲ្យខូចខ្ទេចខ្ទី ដោយសារតែ មានការ ខឹងសម្បារខ្លាំងពេក នឹងម៉ាស៊ីន ទាំងនោះ ដែលមិនស្គាល់ កាតធនាគារ របស់គាត់ ដែលជាហេតុ មិនអាច ដកលុយ ពីម៉ាស៊ីន ទាំងនោះបាន។

បើយើងមើលតាម វីដេអូយើង នឹងឃើញថា បុរសនោះ បានវាយកំទេច អេក្រង់ ទូរម៉ាស៊ីនដកប្រាក់ ចំនួន៤គ្រឿង ឲ្យខ្ទេចខ្ទីគ្មានសល់ ហើយដោយមិនអស់ចិត្ត ក៏បាន ទៅកន្លែងក្បែរនោះ វាយកំទេច ម៉ាស៊ីន ៥គ្រឿង ផ្សេងទៀត សរុប ទាំងអស់ចំនួន ៩គ្រឿង។

យ៉ាងណាមិញ ក្រោយមក ប៉ូលីសបានធ្វើការចាប់ខ្លួន ខណៈមូលហេតុដែល ទូរម៉ាស៊ីនដកប្រាក់ ទាំងនោះ មិនទទួលស្គាល់កាត ធនាគារ បុរសម្នាក់នេះ ដោយសារតែ ក្នុងគណនេយ្យ របស់គាត់ មិនមានទឹកប្រាក់ គ្រប់គ្រាន់ សម្រាប់បញ្ចេញលុយ តាមតម្រូវការនោះឡើយ។

នេះគឺជារឿង ដ៏គួរឲ្យហួសចិត្តមួយ ដែលបុរសម្នាក់ មិនមានប្រាក់ គ្រប់គ្រាន់ដើម្បីដក តែបែរជាខឹង ទូរម៉ាស៊ីនដកប្រាក់ មិនទទួលស្គាល់ កាតទៅវិញ។ តែយ៉ាងណាក៏ដោយ ប៉ូលីសក៏កំពុង តែកសាងសំណុំរឿង ដើម្បីបញ្ជូនបន្ត ទៅតុលាការផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]