កូរ៉េខាងត្បូង៖ រដ្ឋាភិបាល នៃប្រទេស កូរ៉េខាងត្បូង កំពុងមាន វិធានការ ទប់ស្កាត់អ្នកលក់ ចែកចាយ ដងដែក ទុកសំរាប់ប្រើ ថតរូប Selfie ទាំង អស់នៅក្នុងប្រទេស។ មូលហេតុនៃ ការបង្រ្កាប មិនមែនដោយសារ ដងដែក សំរាប់ ថតរូប Selfie នោះ ធ្វើឲ្យមនុស្សឈ្លក់ វង្វេង ក្នុងការ ថតរូប ខ្លួនឯងនោះទេ គឺមូលហេតុពាក់ព័ន្ធ ទៅនឹងបចេ្ចកវិទ្យារបស់វា។

បើតាមរដ្ឋាភិបាល ក្រុងសេអ៊ូលបានបញ្ជាក់ប្រាប់ មូលហេតុ នៃការចាប់ខ្លួនអ្នកលក់ ដងថតរូប Selfie ថា ព្រោះតែបច្ចេកវិទ្យា bluetooth របស់ឧបករណ៍នោះ គឺធ្វើឡើងដោយ មិនមានការតេស្ត សាកល្បង ពីអ្នកជំនាញ ឬ មិនស្របតាមស្តង់ដា នៃការផលិត ដែលប្រព័ន្ធ bluetooth នោះ អាចប៉ះពាល់ដល់ បច្ចេកវិទ្យាផ្សេងទៀត លែងដំណើរការ។ សារព័ត៌មានក្នុងស្រុក មួយរបស់កូរ៉េខាងត្បូងបាន ផ្សាយថា អ្នកណាដែលហ៊ានលក់ឧបករណ៍ដង ថតរូប Selfie ដែលមិនស្របតាមបច្ចេកវិទ្យា នឹងប្រឈមមុខនឹងការ ពិន័យជាប្រាក់ ៣០ លានវ៉ុន (won) ឬ ២៦,០០០ ដុល្លារអាមេរិក និង អាចជាប់ពន្ធនាគារ រហូតដល់ ៣ ឆ្នាំ។

គូសបញ្ជាក់ផងដែរថា ដងប្រើ សំរាប់ថតរូប Selfie កំពុងតែពេញនិយមខ្លាំង នៅបណ្តាប្រទេស នានា នៅជុំវិញពិភពលោក នាពេល បច្ចុប្បន្ននេះ ដែលគេប្រើសំរាប់ ថតរូបម្នាក់ឯងដោយ មិនបាច់មាន អ្នកថតឲ្យ ពិសេសជាងនេះ ទៅទៀត គេចូលចិត្តប្រើវាសំរាប់ ថតរូប ជាក្រុម ដោយការចុចថត គឺបញ្ជា តាម ឧបករណ៍បញ្ជា ដែលប្រើប្រាស់ប្រព័ន្ធ bluetooth ឬមួយទៀត គេអាចចុចកុងតាក់ ដែលនៅ ជាប់នឹង ដងនោះក៏បាន។ នៅកូរ៉េខាងត្បូង ការប្រើដង ថតរូប Selfie ដែលគ្មានស្តង់ដា ជាទង្វើខុសច្បាប់ដែល ត្រូវជាប់គុក និងពិន័យ ជាប្រាក់៕




ប្រភព៖ បរទេស

ដោយ៖ Roth

បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]