ភ្នំពេញ ៖ សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវឃាតក បាញ់ជាច្រើនគ្រាប់ បណ្ដាល ឱ្យស្លាប់ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ បង្កឱ្យមាន ការភ្ញាក់ផ្អើល ទូទាំងប្រទេសនោះ ត្រូវបានក្រុមគ្រួសារ យកទៅបញ្ចុះ នៅវត្ដអង្គខ្មៅ នៅខេត្ដកំពង់ស្ពឺ នាព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

សពរបស់លោកឧកញ៉ា ត្រូវបានក្រុម គ្រួសារនិង បងប្អូនសាច់ញាតិ ជាច្រើននាក់ ដង្ហែតាមរថយន្ដ និងអមដោយរថយន្ដ ជាច្រើនគ្រឿង សុទ្ធតែស៊េរី ទំនើបចេញពីភូមិ គ្រឹះរបស់លោក នៅក្នុងភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆ្ពោះទៅវត្ដអង្គខ្មៅ ដើម្បីបញ្ចុះនៅទីនោះ ។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៅកែ ហាងលក់ពេជ្រ និងរកស៊ីជួញដូរ ដីខ្ទង់់លាន ដុល្លារ ត្រូវបានឃាតក និងបក្ខពួកពីរនាក់ ជិះម៉ូតូបាញ់សម្លាប់ នៅកណ្ដាលទីក្រុង ជាប់ហាងលក់ ផ្លែឈើស្រីមុំ ជិតរបងស្ដាត អូរឡាំពិក សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដែលសមត្ថកិច្ចអះអាងថា ជារឿងគំនុំ សុទ្ធសាធ ។ រហូតមកដល់ពេល កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បាននឹងកំពុងធ្វើការ ស៊ើបអង្កេតយ៉ាង យកចិត្ដទុកដាក់ ដើម្បីតាមចាប់ឃាតក និងមេខ្លោងនៅ ពីក្រោយខ្នង ដែលគេលើកឡើងថា ជាមនុស្ស មិនធម្មតានោះទេ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]