ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រា រហូតសន្លប់បែកពពុះមាត់ ស្មានតែផឹកថ្នាំធ្វើអត្តឃាត ត្រូវប្រពន្ធដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ កើតឡើងនៅ វេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្បែររង្វង់ មូលកាំកូស៊ីធី ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មាន ពីឈ្មោះ ស្រីនួន អាយុ២៨ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិ កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្លែង ឃុំស្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឲ្យដឹងថា ប្តីរបស់នាង ដែលផឹក ស្រារហូត សន្លប់មានឈ្មោះ ឡោ សិល្បៈ អាយុ២៩ឆ្នាំ ជាសន្តិសុខ ក្រុមហ៊ុន BDTS ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិឬស្សី ឃុំកំពង់ចិន ខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែល ពួកគេទាំង ពីរនាក់ ទើបនឹង រៀបការ បាន៣ខែប៉ុណ្ណោះ មិនទាន់មានកូន ចៅនឹងគេទេ នៅថ្ងៃកើត ហេតុ មិនដឹងជា គាត់មានវិបត្តិ រឿងអីទេ បានផឹកស្រា តាំងពីរសៀលរហូត ដល់ យប់ជ្រៅបាន ដួលសន្លប់ បែកពពុះមាត់ ធ្វើឲ្យប្រពន្ធ និងអ្នកជិតខាងស្មាន តែផឹកថ្នាំសម្លាប់ខ្លួន ក៏ដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យ ព្រះ កុសុមៈ ។

បើតាមការ លោកគ្រូពេទ្យធ្វើការ លាងក្រពះជម្រះជាតិពុល ហើយបានឲ្យដឹងថា ដោយសារតែបុរសម្នាក់ នេះកន្លងមកធ្លាប់ ប្រើប្រាស់គ្រឿង ញៀន ទើបមានសេសសល់ ជាតិពុលនៅក្នុងខ្លួន ពេលផឹកស្រា ច្រើនពេក បណ្តាលឲ្យបែកពពុះ មាត់សន្លប់តែម្តង ៕


បុរសម្នាក់ត្រូវប្រពន្ធដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]