ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ ដោយអាវុធមួយក្រុម បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូ ស្កូបពី ២គ្រឿងនៅ កន្លែងផ្សេងគ្នា បានសម្រេច ហើយបានយកម៉ូតូ យកទៅផ្ញើ នៅកន្លែងផ្ញើម៉ូតូមួយ ដែលមានយីហោ រុងរឿង ដែលមានទីតាំងស្ថិត នៅចំណុច ផ្ទះលេខ៣៩៩ តាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទទួលផ្ញើម៉ូតូ២៤ម៉ោង ហើយត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្ទើរពេញ មួយរាជធានី ដេញតាមទាន់ យកម៉ូតូបាន ពីរគ្រឿងមកវិញ កាលពីវេលាម៉ោង ២២និង៣០នាទី យប់ថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០១៤ ។

ប្រភពព័ត៌មានជុំវិញ ហេតុការណ៍បាន ឲ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរប្លន់ ប្រដាប់អាវុធមាន គ្នា៦នាក់ ប្រដាប់ដោយកាំភ្លើង ខ្លី២ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូម៉ាកស្គុបពី ស៊េរី ឆ្នាំ២០១៤ ចំនួនពីរ តាំងខុសគ្នា ដែលទីតាំងទី១ គឺជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាក បានធ្វើ សកម្មភាពភ្ជង់ ប្លន់យកម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY-2394 ពីរនារីម្នាក់ នៅចំណុច ខាងជើងផ្សារដើមគរ តាមបណ្តោយ ផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ ផ្សារដើមគរ ខណ្ឌទូលគោក និង ករណីទី២ គឺជនសង្ស័យពីរនាក់ ប្រដាប់ដោយ កាំភ្លើងខ្លី មួយដើមបាន ធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូស្គុបពី ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 1CM- 2124 ពីបុរសម្នាក់ ដែលមានឈ្មោះ ទុន កុសល ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាជាង ថតរូបភាព មានទីលំនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានសម្រេចដោយសុវត្ថិភាព នៅចំណុចតាមបណ្តោយ ផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងវាលវង់ ខណ្ឌ៧មករា ។

ក្រោយពីធ្វើសកម្មភាព ភ្ជង់ប្លន់បាន សម្រេចហើយនោះ ជនសង្ស័យ ប្រមាណជាង ៦នាក់ខាងលើដែល បានប្លន់២ទីតាំង ផ្សេងគ្នានោះ បានយកម៉ូតូ ស្គុបពី ទាំងពីរគ្រឿង ជិះយកទៅផ្ញើនៅកន្លែង ផ្ញើម៉ូតូមួយ ដែលមានយីហោ “ រុងរឿងទទួល ផ្ញើរ២៤ម៉ោង ” ហើយក្រោយ ពីផ្ញើរហើយ ជនសង្ស័យទាំង៦នាក់ បានជិះម៉ូតូពីរ គ្រឿងឌុបគ្នា ចេញទៅវិញ ដោយម៉ូតូមួយគ្រឿង ម៉ាកសង់សេ ១១០ ( សង់ប៊ិច ) និងមួយ គ្រឿង ទៀតម៉ាកនិច ជិះចេញទៅបាត់ ដោយសុវត្ថិភាព ។ លុះមកដល់ វេលាម៉ោងប្រមាណ ២២និង៣០នាទី យប់ថ្ងៃទី២៤ ខែឆ្នាំដដែល នោះ កម្លាំងអាវុធហត្ថ ជាច្រើនខណ្ឌ ដែលដឹកនាំ ផ្ទាល់ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំ កម្លាំងចុះឆ្មក់ឆែរឆេរ ទីតាំងផ្ញើរ ម៉ូតូខាងលើ បន្ទាប់ពីទទួល បានដំណឹងថា ជនសង្ស័យ៦នាក់ ប្រដាប់ដោយអាវុធ ជាច្រើនដើម ដែលបានធ្វើសកម្មភាព ភ្ជង់ប្លន់ ម៉ូតូម៉ាកស្គុបពី ចំនួនពីរទីតាំងខុសគ្នា ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណ ២១និង០០នាទី យប់ថ្ងៃខែ ដដែលនោះ បានយកម៉ូតូ ដែលធ្វើ សកម្មភាពប្លន់ បានយកមកផ្ញើ ទុកនៅទីតាំងខាងលើ ទើបកម្លាំងអាវុធ ស្ទើរតែពេញ មួយរាជធានី បានចុះអន្តរាគមន៍ ដល់ទីតាំងផ្ញើរម៉ូតូ ខាងលើភ្លាមៗ ប៉ុន្តែមុនពេលដែល កម្លាំងអាវុធហត្ថ ចុះអន្តរាគន៍នោះ ជនសង្ស័យទាំង៦នាក់ បានចេញពីរគ្រឿង ចេញទៅបាត់ ដោយសុវត្ថិភាព ទៅហើយ ដោយបន្សល់ទុកតែម៉ូតូ ដែលពួកគេ ធ្វើសកម្មភាព បានសម្រេចនៅទីនោះ ។

ក្រោយការចុះ អន្តរាគមន៍ភ្លាមៗ នោះកម្លាំងអាវុធហត្ថ បានលើកយក ម៉ូតូម៉ាកស្គុបពី ដែលជនល្មើសធ្វើ សកម្មភាពប្លន់ ទាំង២គ្រឿង និងធ្វើការឃាត់ ខ្លួនយុវជនម្នាក់ ដែលជាអ្នកយាមម៉ូតូ នៅទីតាំងខាង លើយក ទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសាកសួរ នាំបន្ថែមជុំវិញ បាតុភាពខាងលើ។

ដោយមានបញ្ជា ផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង កម្លាំងអាវុធហត្ថ បានធ្វើកំណត់ទៅ លើម៉ូតូដែលសេសសល់ ជាង៤០គ្រឿង ដែលបងប្អូនប្រជាពលរដ្ឋ នាំយកមកផ្ញើរ នៅទីតាំងខាងលើ និង ធ្វើការ ផ្អាកទីតាំងអាជីវកម្ម ខាងលើទាំងយប់ បណ្តោះអាសន្ន រងចាំសាកសួរ បន្ថែមនៅថ្ងៃស្អែក ។ ចំណែកទាំង៣៨ គ្រឿងត្រូវបានកម្លាំង អាវុធហត្ថធ្វើកំណត់ ហេតុបន្ថែម រងចាំម្ចាស់ម៉ូតូ យកលិខិត ស្នាមមក បញ្ជាក់ថា ជាម៉ូតូរបស់ខ្លួន ពិតប្រាកដមែននោះ ទើបព្រមប្រគល់ អោយវិញ ចំណែកម៉ូតូ ដែលគ្មានលិខិត ស្នាមត្រឹមត្រូវនោះ កម្លាំងអាវុធនិង បញ្ចូនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុ ចាត់ការបន្ត តាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា បើយោងតាមការ រៀបរាប់របស់ ប្រជាពលរដ្ឋ ដែលរស់នៅជិត ទីតាំងអាជីវកម្មខាង លើបានប្រាប់អោយដឹងថា កន្លងមកទីតាំង ខាងលើនេះ តែងមានជនមិនស្គាល់មុខ និងប្លែកមុខ ជិះម៉ូតូ យកមកផ្ញើរជារៀងរាល់ថ្ងៃ ដោយមិនថា ម៉ូតូដែល ពួកគេទាំងនោះ យកមកផ្ញើរនោះ ជាម៉ូតូស្របច្បាប់ ឬ ក៏ជាម៉ូតូដែល ធ្វើសកម្មភាព អសន្តិសុខផ្សេងៗ ហើយយកមកផ្ញើ ឬយ៉ាងណាមិញនោះទេ ប៉ុន្តែនេះគ្រាន់ តែជាទិដ្ឋភាព ជាក់ស្តែងដែល បងប្អូនប្រជាពលរដ្ឋ បានឃើញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាន នាំគ្នាអំពាវនាវ និងសំណូមពរ ដល់អាជ្ញារមូលដ្ឋាន កងកម្លាំងអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធ ទាំងអស់ សូមមេត្តា ពិនិត្រមើល និងពិចារណាឡើង វិញចំពោះទីតាំង ដែររកស៊ីបើក អាជីវកម្មភាព ផ្ញើរម៉ូតូ ឬ កុងស៊ីបញ្ជាំ ២៤ម៉ោង មាន ជាច្រើនទីតាំង ក្នុងរាជធានី ដែលព្រោះតែមាន កន្លែកបែបនេះហើយ ទើបកើតមាន ករណីបាញ់ ប្លន់ប្រដាប់អាវុធ ឬអំពើ អសន្តិសុខផ្សេងៗ កើតមានក្នុង រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ជាពិសេសគឺ ពេលរាត្រីតែម្តង ដែលជា ហេតុធ្វើអោយ សង្គមជាតិទាំងមូល ត្រូវបាត់បង់សន្តិសុខ សុវត្ថិភាព ហើយនាំមកនូវការភ័យ ខ្លាចដល់ ប្រជាពលរដ្ឋខ្មែរទៅវិញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]