ភ្នំពេញ៖ តារាសម្តែង ទេព សម្ផស្ស ក្រោយពីក្តាប់បាននូវ ប្រជាប្រិយភាព និងភាពលេចធ្លោខ្លាំង តាមរយៈការលេច មុខគ្រងតំណែង ជាតួឯក ក្នុងការសម្តែងខ្សែ រឿងជាច្រើនមកនោះ ថ្មីៗនេះ បានទើបប្រទះ នូវបញ្ហារឿងរ៉ាវ អាស្រូវ ស្នេហាជុំវិញ ការសង្ស័យមាន កូនជាមួយ បុរសជនជាតិ ហ្វីលីពីន ។ ស្របគ្នានឹងដំណឹង មានលោកមន្រ្តី ធំឋានៈឯកឧត្តម ជួយទំនុកបម្រុង ចិញ្ចឹមពីក្រោយខ្នង ។

យ៉ាងណាមិញ ដំណឹងនៃការភ្ជាប់ និស្ស័យស្នេហ៍រវាងនាង ជាមួយនឹងបុរសជនជាតិ ហ្វីលីពីន រហូតឈានដល់ ការរស់នៅក្រោម ដំបូលផ្ទះតែមួយ និង បានកូនប្រុសមួយ ជាចំណងដៃនោះ មិនទាន់រសាត់ ឃ្លាតឆ្ងាយផង ក៏ស្រាប់តែពេលនេះ ទេព សម្ផស្ស ត្រូវរងនូវព្យុះព័ត៌មាន រិះគន់ថ្មីមួយ ទៀតថា នាងជាតារាស្រី ដែលវាយឫក ខ្ពស់កប់ពពក ហើយក៏ឆាប់ ភ្លេចធាតុដើម របស់ខ្លួន ។

ប្រភពពីចង្កោម អ្នកសិល្បៈ បាននិយាយឱ្យថា តារាសម្តែង ទេព សម្ផស្ស ក្រោយពីឡើងកូដ ក្តោបក្តាប់បានតំណែង តួឯកជាបន្តបន្ទាប់ គួបផ្សំនិង មានអ្នកធំចាំជួយ ជ្រោមជ្រែង ពីក្រោ យខ្នងឱ្យល្បីឈ្មោះ ទៀតនោះ ទើបបានប្រែក្លាយ ចរិករបស់តារាស្រី រូបនេះ ពីមនុស្សធ្លាប់តែរុះរាយ រាក់ទាក់មកជាមនុស្ស ឆ្មើងឆ្មៃ និង វាយឫកខ្ពស់ហាក់ មើលស្រាល អ្នកសិល្បៈដូចគ្នា ពិសេសអ្នក ដែលកាលីប មិនដល់នាង ។

ប្រភពដដែល បាននិយាយថា រាល់ពេលដែលតារាស្រី ទេព សម្ផស្ស ចេញទៅសម្តែង ខ្សែភាពយន្តម្តងៗ នាងហាក់មានអំនួត លើខ្លួនឯង ខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះ សម្ផស្ស ក៏ធ្លាប់បានបង្ហាញ ពីចរិកឫកពារ មិនសូវគប្បី និង ប្រើសម្តីគំរោះគំរើយ ថែមទាំងពេលខ្លះ ចូលចិត្ត និយាយកុហក ជាមួយអ្នកស្គាល់គ្នា ទៀតផង ។

ជុំវិញការរិះគន់ ខាងលើនេះ គេហទំព័រ LookingTODAY កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ មិនអាចស្វែងរក ការបំភ្លឺណាមួយពី កញ្ញា ទេព សម្ផស្ស បានទេ ព្រោះលេខទូរស័ព្ទ របស់នាងធ្លាប់ប្រើ ត្រូវបានបិទ ។ យ៉ាងណាមិញ LookingTODAY រង់ចាំស្វាគមន៍ ចំពោះការចេញមុខ បកស្រាយការពិត ពីសំណាក់ ទេព សម្ផស្ស នៅពេលក្រោយ ដោយក្តីរីយរាយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]