បរទេស៖ វីដេអូមួយ ដែលបង្ហាញពី បុរសម្នាក់ លោតចេញពី យន្តហោះ ខ្លួនទទេរ ដោយមិនមានពាក់ ឆ័ត្រយោង អ្វីទាំងអស់ តែមិនស្លាប់ បានបង្ហោះចូលទៅក្នុង បណ្តាញសង្គមយក្ស ហ្វេសប៊ុក ដែលមានមនុស្ស ជិត ២លាននាក់ ចុចទស្សនា។

បើយោងទៅតាម ទំព័រ Sector 6 ដែលបានបង្ហោះ នូវវីដេអូមួយនេះ បានឲ្យដឹងថា បុរសក្លាហាន ប្រថុយមិនខ្លាច អស់អាយុ រូបនេះ បានលោតចេញពីយន្តហោះ ទៅខាងក្រោម ដែលមាន តែបន្ទះរឺស័រ សម្រាប់លោតមួយ ចាំទ្រនៅពីក្រោមប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុរសដែលលោតចេញពី យន្តហោះ បានប្រាប់ឲ្យដឹង ពីការលោតចុះមក ដោយសុវត្ថិភាពថា ដោយសារតែបន្ទះរឺស័រ ដែលដាក់សម្រាប់ទ្រ ពេលគាត់ធ្លាក់ចុះ មកដល់ដីនោះ ធ្វើឡើងពីជ័រដែលមាន ភាពយឺតកម្រិតខ្ពស់ ទើបអាចការពារគាត់ ពីការប៉ះទង្គិច ពេលធ្លាក់ចុះមក។ ក្រៅពីប្រើប្រាស់ បន្ទះរឺស័រ ដែលមាន ភាពយឺតខ្លាំង គេក៏បាន ប្រើប្រាស់នូវ ឧបករណ៍ ម៉ាញ៉េទិច ភូមិសាស្ត្រ ដើម្បីជួយនាំ ផ្លូវគាត់ ទៅកាន់គោលដៅ ដែលត្រឹមត្រូវផងដែរ។

យ៉ាងណាមិញ ទោះជាមាន ការបកស្រាយ ពីវិធី ដែលគេប្រើប្រាស់ ក្នុងការលោតនោះ យ៉ាងណាក្តី ក៏នៅមានមនុស្ស ជាច្រើន បានសង្ស័យថាការលោតចុះ ពីលើយន្តហោះ ដោយគ្មានឆ័ត្រយោងនេះ គឺជាការពិតឬយ៉ាងណា។ ហើយមានអ្នក ប្រើប្រាស់បណ្តាញសង្គម ជាច្រើនអ្នក បានបញ្ចេញមតិ នៅលើវីដេអូនោះថា ការលោតចុះនោះ គឺក្លែងក្លាយ ថែមទៀតផង៕







វីដេអូ៖

 

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? ជឿថាជារឿងពិត ឬយ៉ាងណា?

ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]