ភ្នំពេញ៖ សំលៀកបំពាក់ ប្លែកៗម៉ូដសក់ ទាន់សម័យ ប្តូរគ្រប់ម៉ូដ ការផាត់មុខ ជាច្រើនស្តាយ ធ្វើអោយ ទស្សនិកជន ជានារីមាន ការងឿងឆ្ងល់ និងពិតជាចង់ តាមដានណាស់ ថាតើកញ្ញា សុគន្ធ និសា មានអ្នក ជំនាញណា ផាត់មុខ និងតុបតែងមក ពីណាទើបបាន ជាស្រស់ស្អាត គួរអោយទាក់ទាញ គ្រប់កម្មវិធី បែបនេះ?

អាថ៌កំបាំង នោះគឺអ្នក ដែលតុបតែង និងធ្វើសក់ សម្រាប់កញ្ញា សុគន្ធ និសា ភាគច្រើន គឺកញ្ញា ខ្លួនឯង ផ្ទាល់ នេះបើតាម ការសាកសួរ ដោយផ្ទាល់ពី ក្រុមខ្មែរឡូត។ ចំពោះកម្មវិធី ភាគច្រើន កញ្ញា សុគន្ធ និសា រកនឹក និងច្នៃម៉ូដសក់ ដោយខ្លួនឯង ហើយភាគតិច ណាស់ដែលកញ្ញា ទៅហាងធ្វើសក់ ដើម្បី តម្រូវក្នុង កម្មវិធីផ្សេងៗ។ កញ្ញា សុគន្ធ និសា ក៏មានអ្នកធ្វើ សក់ផ្ទាល់ខ្លួន ផងដែរ ដែលជាក្រុមរាំ ផ្ទាល់របស់ កញ្ញា ដើម្បីជួយ សម្រាល ការងារខ្លះ ប៉ុន្តែក៏កញ្ញា ជាអ្នករកនឹក ម៉ូដសក់ដែល សក្តិសមនឹង ខ្លួនឯង ភាគច្រើន ផងដែរ។ ចំពោះសម្លៀក បំពាក់កញ្ញា ជាអ្នកជ្រើសរើស និងពេលខ្លះ ក៏ច្នៃខ្លួន ឯងបន្តិចបន្តួច ដើម្បីអោយ សក្តិសម និងកុំអោយមាន ភាពសិចស៊ីពេក។

អ្វីដែលសំខាន់ គឺកញ្ញា សុគន្ធ និសា មានសមត្ថភាព ក្រសែភ្នែកខ្ពស់ដែលអាច ជ្រើសរើស សម្លៀកបំពាក់ លំអរជាមួយ គ្រឿងអលង្កា ការផាត់មុខ និងម៉ូដសក់ ដែលស៊ីគ្នា និងប្លែកៗ គ្រប់កម្មវិធី ធ្វើអោយអ្នក ទស្សនាមើល ទៅមិនមានទាស់ និងហាក់បង្ហាញ នូវភាពថ្លៃថ្នូរ ស្រស់ស្អាត ទន់ភ្លន់ ដែលមិត្តនារី ភាគច្រើន ច្រើនយកគំរូ នៃការតុបតែង ខ្លួនតាមកញ្ញា សុគន្ធ និសា ដែលទាំងនេះ សុទ្ធតែជាស្នាដៃ របស់កញ្ញា មិនមានអ្នក ឯកទេសឯណា មកជួយជ្រោមជ្រែង នោះឡើយ។

បើទោះជាកញ្ញា សុគន្ធ និសា ចេះផាត់មុខ និងធ្វើសក់ខ្លួន ឯងយ៉ាងប៉ិនប្រសប់ បែបណាក៏ដោយ ក៏កញ្ញា មិនបាន បង្ហើបថា មានបំណងចង់ បើកការរកស៊ី នាថ្ងៃអនាគតនោះទេ ខណៈដែល មានទស្សនិកជន ជាច្រើន ធ្លាប់ដឹង និងឃើញថា កញ្ញា សុគន្ធ និសា មានការរកស៊ី ទាក់ទង នឹងផ្នែកអាហារ តែប៉ុណ្ណោះ៕

កញ្ញា សុគន្ធ និសា

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក្នុងនេះដែរ ប្រិយមិត្ដប្រាកដជាចង់ជ្រាបច្បាស់ថាមាន គន្លឹះសំខាន់អ្វីខ្លះ ដែលអាចជួយឲ្យ ស្បែក ស្រស់ស្អាត និងភ្លឺថ្លា ជាពិសេសទៀតនោះ បើជាការណែនាំរបស់ កញ្ញា សុគន្ធ និសា ដែលជាតារាមានសាច់ស្រស់ស្អាត ភ្លឺថ្លា សមតែជាអ្នកដែលមាន អាយុម្ភៃឆ្នាំជាងនោះ។ ដើម្បីជាចំណេះដឹង បន្ថែមផ្នែកសម្រស់ សម្រាប់ឲ្យ ទស្សនិកជន ដែលជានារី អាចយកមកអនុវត្តតាម កញ្ញា សុគន្ធ និសា បានចែករំលែក នូវអាថ៌កំបាំង ប្រចាំថ្ងៃមួយ ជូនដល់ ប្រិយមិត្ត អ្នកអានទាំងអស់។ 

កញ្ញាបានរៀបរាប់ថា ចំណុចសំខាន់ ដែលស្រ្តីគ្រប់ រូបគួរតែយល់ ដឹងនោះគឺការ គេងឲ្យបាន គ្រប់គ្រាន់។ កញ្ញា បានប្រាប់ថា ចំពោះកញ្ញា បើទោះជា មានការងារ មមាញឹកប៉ុណ្ណា ក៏ដោយ ក៏កញ្ញាតែងតែ ព្យាយាមគេង ឲ្យបានគ្រប់ចំនួន ទើបធ្វើឲ្យស្បែក មិនស្រអាប់ ហើយភ្លឺរលោង និងស្រស់ថ្លា។ កញ្ញា បានបញ្ជាក់ថា នៅពេលដែល កញ្ញា ត្រូវទៅថត វីដេអូចម្រៀង រឺស្ព៉តឲ្យ ក្រុមហ៊ុនម្តងៗ កញ្ញាត្រូវថត ជាប់ពេញ ២៤ម៉ោង ក៏មានដែរ រហូតដល់អត់ មានពេលគេង សោះក៏មាន។ បន្ទាប់មក កញ្ញាក៏សង្កេត ឃើញថាស្បែកកញ្ញា មានសភាព ក្រៀមក្រោះ ស្ងួត និងគ្មានសំណើម មើលទៅ មិនស្រស់ថ្លា ហើយផាត់ម្សៅ មិនងាយចូលឡើយ។ លុះពេលបញ្ចប់ ពីការងារ កញ្ញាព្យាយាម សម្រាកឲ្យ បានគ្រប់គ្រាន់វិញ ក៏សង្កេតឃើញថា សុខភាពស្បែក បានត្រលប់មក រកសភាពដើមវិញ។ តែផ្ទុយទៅវិញ បើចប់ពីការងារហើយ កញ្ញាមិនបានសម្រាក ឲ្យបានគ្រប់គ្រាន់ ហើយព្យាយាម ធ្វើការងារថ្មី បន្តទៀតនោះ សុខភាពស្បែក គឺកាន់តែ ទ្រុឌទ្រោម និងពិបាកថែ ឲ្យដូចដើមណាស់ ដូច្នេះនៅរាល់ពេល ដែលបញ្ចប់ ការងារ កញ្ញា តែងព្យាយាម រកពេលគេងភ្លាម ដើម្បីឲ្យកោសិកា បានសម្រាក ហើយសុខភាពស្បែក វិលត្រលប់មក រកសភាពដើមវិញ ក្នុងរយៈពេល ដ៏ឆាប់រហ័សមួយ។

តារាចម្រៀងស្រី ដ៏ស្រស់ស្អាត ប្រចាំផលិតកម្ម ថោន រូបនេះ បានឲ្យដឹងទៀតថា យ៉ាងហោចណាស់ ក្នុងមួយថ្ងៃ កញ្ញាត្រូវគេង ឲ្យបានពី៧ ទៅ ៨ ម៉ោងដែរ ហើយបើទោះ ជារវល់នៅពេលយប់ មិនបានគេង ក៏កញ្ញា ព្យាយាមគេង បង្គ្រប់ម៉ោងនៅ ពេលព្រឹក រឺថ្ងៃវិញដែរ។ បើសិនជានៅ តែទម្លាប់គេង មិនបានគ្រប់គ្រាន់ នោះស្បែករបស់យើង នឹងចាស់មុនអាយុ មិនខានឡើយ។

លើសពីនេះ ទៅទៀត យើងមិនគួរ ទុកឲ្យស្បែក របស់យើង ស្ងួតនោះឡើយ បន្ថែមពីការ គេងគ្រប់គ្រាន់ ទម្លាប់យ៉ាងសាមញ្ញ ដែលយើងគួរ យកមកប្រើប្រាស់ ដើម្បីកុំឲ្យស្បែកស្ងួត នោះគឺការបរិភោគ ទឹកឲ្យបានច្រើន។

ទាំងនេះសុទ្ធសឹង តែជាបទពិសោធន៍ ដែលកញ្ញាធ្លាប់ ឆ្លងកាត់អស់ ជាច្រើនឆ្នាំ ដោយសារកញ្ញា មានអាជីព ដ៏មមាញឹកមួយ ហើយនេះក៏ ជាការចែករំលែក ដ៏ល្អសម្រាប់ស្រ្តី ដែលមានភាព មមាញឹក ហើយមិនមាន ពេលគិតគូរ ដល់បញ្ហាសម្រស់ ផងដែរ៕

កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា