អ៊ូហ្គង់ដា៖ ក្មេងស្រីម្នាក់ ឈ្មោះ Aneela Kamanzi អាយុទើបតែ ២ ឆ្នាំ ប៉ុណ្ណោះ បែរជាត្រូវ ទទួលរង ទារុណកម្ម យ៉ាងឃោរឃៅ ពីសំណាក់ ម៉ែដោះម្នាក់ ដែលត្រូវបាន គេស្គាល់ ថាមានឈ្មោះ Jolly Tumuhiirwe អាយុ ២២ ឆ្នាំ ក្រវាត់ធ្លាក់ពីលើ សាឡុង វាយទាត់ធាក់ និងជាន់ពីលើ មើលទៅ គួរឲ្យអាណិតអាសូរ ជាពន់ពេក ដែលហេតុការណ៍នេះ កើតឡើង ក្នុងប្រទេសអ៊ូហ្គង់ដា ស្ថិតក្នុងទ្វីបអាហ្វ្រិក។

បន្ទាប់ពីពិនិត្យឃើញ ស្លាកស្នាមរបួស និងជាំ នៅលើខ្លួនរបស់កូនស្រី លោក Erick Kamanzi ក៏កើតមានភាព មន្ទិលសង្ស័យ រហូតឈានដល់ ការពិនិត្យមើលវីដេអូ កាមេរ៉ាសុវត្ថិភាព ដែលបង្កប់នៅក្នុងផ្ទះ។ ជាលទ្ធផល លោកបែរជាស្លុតចិត្ត យ៉ាងខ្លាំង នៅពេលដែលឃើញ កូនស្រីសំណព្វ ត្រូវគេវាយធ្វើបាប ទាំងនៅក្មេង គ្មានអ្វីតបតនោះ។ ដោយសារតែកំហឹង បុរសជាឳពុក បានធ្វើសងសឹកនូវ  អ្វីដែលម៉ែដោះនោះ ធ្វើដាក់កូនស្រី របស់គាត់វិញ រហូតដល់លោក Kamanzi ជាឳពុក ត្រូវប៉ូលីសឃាត់ខ្លួន។ ក្រោយមក បន្ទាប់ពីដឹង តំណាងរឿង និង មើលវីដេអូចប់ ប៉ូលីសបានធ្វើការឃាត់ខ្លួន ម៉ែដោះ Tumuhiirwe ដើម្បីចោទប្រកាន់ទោស ពីបទ ប្រើប្រាស់ទារុណកម្ម លើកុមារ។

គួរបញ្ជាក់ផងដែរថា ពេលនេះក្មេងស្រីរងគ្រោះ ក៏កំពុងទទួលបាន ការមើលថែ និង ស្ថិតក្នុង ភាពធូរស្បើយ ពីរបួសវិញហើយ ផងដែរ ខណៈម៉ែដោះ ត្រូវអង្គុយ នៅលើកៅអីរុញ និងបញ្ចុកអាហារ តាមបំពងទុយោ ជាកម្មពារ វិញផងដែរ៕


លោក  Erick Kamanzi និងកូនស្រី Aneela Kamanzi

វីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]