រាជធានីភ្នំពេញ ៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ដើរតាមផ្លូវម្នាក់ឯង ត្រូវម៉ូតូមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកបុកស្រ្តីរូបនោះ បោកសន្លប់កណ្តាលថ្នល់ ចំណែកអ្នកបើកម៉ូតូ បានលើកម៉ូតូ ជិះគេចខ្លួនបាត់ទៅ បន្ទាប់មកក៏មានរ ថយន្តពីរគ្រឿងទៀត បើកមកកិន ពីលើស្រ្តីរងគ្រោះ បន្តបន្ទាប់បណ្តាលឱ្យ ដាច់ក្បាលដាច់សាច់ មើលមិនស្គាល់ ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៥ វិចិ្ឆកា ២០១៤ នៅចំណុច ផ្លូវលេខ៣ កែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះមិនស្គាល់ អត្តសញ្ញាណខាងលើ បានដើរតែម្នាក់ឯង តាមផ្លូវជាតិលេខ៣ ខណៈមកដល់ ចំណុចកើតហេតុ ស្រ្តីរងគ្រោះបំរុងដើរឆ្លង ទៅផ្លូវ៣០ម៉ែត្រ ក៏ត្រូវម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ បានបើកមកបុក ស្រ្តីរងគ្រោះដួល បោកទៅលើថ្នល់សន្លប់ នៅនឹងកន្លែង ចំណែកអ្នកជិះម៉ូតូ នាំគ្នាលើកម៉ូតូ ជិះគេចខ្លួនអស់ ។ បន្ទាប់មកទៀត ក៏មានរថយន្តកាមរី មិនស្គាល់អត្តសញ្ញាណ មួយគ្រឿងទៀត បើកមកកិនពីលើ ស្រ្តីរងគ្រោះបណ្តាលឱ្យ ដាច់ក្បាល ដាច់សាច់មុខមាត់ បែកសាច់ដៃជើង មើលមិនស្គាល់ ហើយដោយសារតែ មេឃធ្លាក់ភ្លៀង មកយ៉ាងខ្លាំង ក៏មានរថយន្តបែន មួយគ្រឿងទៀត បើកមកមើល ផ្លូវមិនច្បាស់ ក៏បានបើកមកកិន បន្ថែមពីលើ សាកសពស្រ្តីខាងលើ ជាប់បំណែកសាកសព ស្រ្តីរងគ្រោះទៅតាម កង់រថយន្ត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ ពិនិត្យកន្លែងហេតុ និងបានដឹកសាកសព ស្រ្តីរងគ្រោះខាងលើ ទៅតម្កល់ទុកនៅ វត្តពោធិចិនតុង ដើម្បីស្រាវជ្រាវ រកអត្តសញ្ញាណសព ដើម្បីទាក់ទង ឱ្យក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]