រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាព ចាប់រំលោភស្រ្តីម្នាក់ តែមិនបានសម្រេច ត្រូវស្រ្តីរងគ្រោះ ស្រែកហៅអ្នកជិតខាងជួយ បន្ទាប់កប្រជាពលរដ្ឋ រស់នៅក្បែរខាង នាំគ្នាដេញចាប់ជនសង្ស័យ ប្រគល់ឱ្យ សមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៧ និង ១៥នាទីយប់ ថ្ងៃទី ២៤ វិចិ្ឆកា ២០១៤ នៅចំណុច បន្ទប់ជួលលេខ១៦ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ទូច វិរៈ អាយុ២២ឆ្នាំ ជាសន្តិសុខនៅក្រុមហ៊ុន សន្តិសុខ២៤ម៉ោង ស្នាក់នៅ ក្នុងក្រុមហ៊ុន សន្តិសុខ២៤ម៉ោង ស្ថិតក្នុងភូំដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ២៨ឆ្នាំ ស្នាក់នៅទីកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីកន្លែងហេតុ បានឱ្យដឹងថា ជនសង្ស័យ និងបុរសជាប្តីនារីរងគ្រោះ ជាមិត្តភក្តិនឹងគ្នា ហើយនៅមុន ពេលកើតហេតុ ប្តីរបស់ស្រ្តីរងគ្រោះខាងលើ មិនបាននៅផ្ទះទេ ពេលនោះបុរសសង្ស័យ ក៏បានឆ្លៀតឱកាស ចូលទៅក្នុងបន្ទប់ ស្រ្តីរងរងគ្រោះ រួចបានឱបនារីរងគ្រោះ និងធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះ តែមិនបានសម្រេចទេ ដោយស្រ្តីរងគ្រោះ រុញច្រានចេញ និងស្រែកឱ្យ អ្នកជិតខាងជួយ ។ បន្ទាប់មកក៏មាន ការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ចេញមកជួយ ដេញចាប់ជនសង្ស័យ បានក៏ប្រគល់ឱ្យ សមត្ថកិច្ចប៉ុស្តិ៍ ចោមចៅតែម្តង ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹង ប្តឹងបុរសសង្ស័យ ហើយបុរសសង្ស័យ ក៏បានឆ្លើយសារភាព ថាខ្លួនពិតជាបាន ប្រព្រឹត្តិដូចការ ចោទប្រកាន់មែន ។ ដោយយោងទៅលើ ពាក្យបណ្តឹងរបស់ ស្រ្តីរងគ្រោះ និងការសារភាព របស់បុរសសង្ស័យ មានភាពសីសង្វាក់គ្នា សមត្ថកិច្ចក៏បាន ក៏សាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]