រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលរងការរិះគន់ ពីពលរដ្ឋក្នុង ភូមិមួយចំនួន ថាបានចាក់ថ្នាំឱ្យ ក្មេងស្រីអាយុ ១ខួប៥ខែម្នាក់ស្លាប់ រួចមក លោកគ្រូពេទ្យ រុំ សាត អាយុ២៩ឆ្នាំ មុខរបរជាគ្រូពេទ្យ ប្រចាំភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានសរសេលិខិត ដើម្បីឱ្យគេហទំព័រ កោះសន្តិភាពធ្វើការ កែរតម្រូវឡើងវិញ នៅការចុះផ្សាយ ពីមតិរិះគន់របស់ ប្រជាពលរដ្ឋរស់នៅ ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ថាការរិះគន់របស់ ប្រជាពលរដ្ឋ ចោទប្រកាន់រូបលោក ថាបានចាក់ថ្នាំឱ្យ ក្មេងស្រីម្នាក់ស្លាប់នោះ គឺជាការរិះគន់មិនពិតទេ ដោយលោកឡើក ឡើងថាវាជារឿង ពេទ្យ និង ពេទ្យ ប្រកួតប្រជែងគ្នា តែប៉ុណ្ណោះ។

យោងតាមលិខិត របស់គ្រូពេទ្យ ដែលទទួលរង ការចោទប្រកាន់ ថាបានចាក់ថ្នាំឱ្យ ក្មេងម្នាក់ស្លាប់ បានសរសេឆ្លើយបំភ្លឺថា ដំបូងឡើយម្តាយ ក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ថន សុភឿន អាយុ២៨ឆ្នាំ បានហៅរូបលោក ទៅដល់ផ្ទះចាក់ថ្នាំ ឱ្យកូនស្រីរបស់គាត់ ហើយលោកក៏បាន ទៅដល់ផ្ទះរបស់ ជនរងគ្រោះ ឃើញសភាពក្មេងស្រី រងគ្រោះក្តៅខ្លាំង ទើបម្តាយក្មេងស្រីរងគ្រោះ អង្វរលោកពេក នៅម៉ោង៦ និង ៣០នាទី លោកក៏សម្រចចិត្ត ប្រាប់ថា <<ខ្ញុំមិនហ៊ាន ចាក់ថ្នាំ និងដាក់សេរ៉ូម ឱ្យក្មេងស្រីនោះទេ ព្រោះវាក្តៅហួសកំណត់>> ពេលនោះម្តាយ ក្មេងស្រីរងគ្រោះ អង្វរជាលើកទី២ លោក ក៏សម្រេចចិត្តចាក់ថ្នាំ ឱ្យមួយម្ជុលទៅ និង បានឱ្យប្រាក់ទៅ ម្តាយក្មេងស្រីរងគ្រោះ ចំនួន២មឺុនរៀល ដើម្បីឱ្យយក កូនទៅពេទ្យ វាមិនពិតដូចពាក្យ ចចាមរាមនោះទេ។

លោកបានសរសេបំភ្លឺទៀតថា លុយ២មឺុនរៀលនេះ ជាលុយពិតមែន ដែលលោកបានជូន ឱ្យទៅម្តាយ ក្មេងស្រីរងគ្រោះ ដើម្បីឱ្យគាត់យកកូន ទៅមណ្ឌលសុខភាពខ្វាវ ព្រោះលោកមើលសភាព ក្មេងស្រីរងគ្រោះធ្ងន់ធ្ងរ បានជាលោកបង្ខំ ឱ្យយកក្មេងស្រីរងគ្រោះ ទៅមន្ទីរពេទ្យខ្លួនឯង ព្រោះលោកជា គ្រូពេទ្យតាមភូមិ គ្មានសម្ភារមើល ទើបលោកបង្ខំឱ្យយក ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះសភាព ក្មេងស្រីរងគ្រោះ ធ្ងន់ធ្ងរណាស់ទៅហើយ ។ ពេលដែលលោក ដើរចេញពីផ្ទះជនរងគ្រោះ មិនបាន១០នាទីផង ស្រាប់តែម្តាយ ក្មេងស្រីរងគ្រោះ ស្រែកយំថាកូនស្រី របស់គាត់បាន ស្លាប់ទៅហើយ ។

ចុងបញ្ចប់លោក បានលើកឡើងថារឿងរ៉ាវ ខាងលើនេះ គឺជារឿងមិនពិត ដូចដែលពលរដ្ឋ មួយចំនួនរិះគន់នោះទេ វាជារឿងពេទ្យ និង ពេទ្យប្រកួតប្រជែងគ្នា ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]