ភ្នំពេញ៖ ទីបំផុតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៤ បានរកឃើញ អ្នកគ្រងមកុដ ហើយ ដោយកញ្ញា ថន ស្រីណៃ ជាអ្នក ទទួលបានជ័យ លាភីលេខ១ ។

ការប្រកួតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ កម្ពុជានេះ រៀបចំឡើង ដោយក្រុមហ៊ុន Aplus Asia Network  ហើយការប្រកួត ផ្តាច់ព្រ័ត្រ ត្រូវបានរៀបចំឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៤ នាសណ្ឋាគារ Naga World ដោយមានបេក្ខនារី ចូលរួមប្រកួតចំនួន ២៤នាក់ ។

បន្ទាប់ពីឆ្លងការប្រកួត យ៉ាងស្វឹតស្វាញ និងឆ្លងកាត់ការផ្តល់ពិន្ទុយ៉ាង សុក្រិដ ពីគណៈមេប្រយោគរួចមក បេក្ខនារី៣រូប ត្រូវបានប្រកាស ជ័យលាភី ដោយក្នុងនោះលេខ១ បានធ្លាក់ទៅលើ កញ្ញា ថន ស្រីណៃ លេខ២ ធ្លាក់ទៅលើកញ្ញា ពិសិទ្ធ រ៉ូសា និង លេខ៣ បានទៅលើ កញ្ញា អៀន ចាន់ពិសី ។

កញ្ញា ថន ស្រីណៃ ម្ចាស់ជ័យលាភី នឹងទទួលបានការធ្វើដំណើរ ទៅប្រទេស ម៉ាឡេស៊ី រយ:ពេល២២ថ្ងៃ (ខែធ្នូ ឆ្នាំ២០១៤) ក្រោមការ ឧបត្ថម្ភ លើការចំណាយ គ្រប់យ៉ាង ដើម្បីចូលរួមប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិ ពិភពលោក លើកទី១៨ ព្រមទាំងទទួល បាន សំបុត្រ យន្ត ហោះ សម្រាប់ធ្វើដំណើរ ត្រឡប់មក វិញ អាហារគ្រប់ពេល ការធ្វើដំណើរទៅ ណាមកណា និងការស្នាក់នៅក្នុង សណ្ឋាគារ លំដាប់ផ្កាយ ៥ ដែលមានតម្លៃសរុប ជាង១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]