ភ្នំពេញៈ បុរសម្នាក់ត្រូវ ក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លួនមួយដើម បានធ្វើការភ្ជង់គំរាម ប្លន់យកម៉ូត តែមិនបានសម្រេច ដោយសារ តែបាន កម្លាំងប្រជាការពារ សង្កាត់ស្ទឹងមានជ័យ រួមនឹងកម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ជួយទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្បែរ ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុជន រងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក CBR ពាក់ស្លាកលេខភ្នំពេញ 1BY-7031 មួយគ្រឿង លុះបើកមក ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូស៊េរីទំនើប មួយគ្រឿង ប្រដាប់ដោយ កាំភ្លើងខ្លី បានធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ។ ក្រោយមក ជនរងគ្រោះបានប្រគល់ ម៉ូតូឲ្យ តាមសម្រួល ហើយ ជនសង្ស័យម្នាក់ដែលជាបក្ខពួកបានឡើងជិះម៉ូតូ ជនរងគ្រោះ លុះជិះហួស បានបន្តិច  ជនរងគ្រោះ បានស្រែកថាចោរៗ ហើយក៏លឺដល់ ប្រជាការពារសង្កាត់ និង សមត្ថ កិច្ច ចេញមកស្ទាក់ ហើយពួកវាផ្តួលម៉ូតូចោល រួចរត់គេចខ្លួនតែម្តង។

ជនរងគ្រោះមិនមានរបួសអ្វីនោះទេ ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច រឹបអូស រួចបានប្រគល់ទៅឲ្យ ជនរងគ្រោះតែម្តង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]