រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ ប្រាប់អ្នកយក ព័ត៌មានកោះសន្តិភាព តាមរយៈ ទូរស័ព្ទ នៅរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាការបង្ហោះ រូបភាពកំណត់ អត្តសញ្ញាណ ជនសង្ស័យបាញ់ សម្លាប់លោក ឧកញ៉ា អ៊ឹង ម៉េងជឺ នៅមុនហាង លក់ផ្លែឈើ ឡោតិចសេង កាល យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក គឺមិនមែនជា ការពិតឡើយ ហើយអ្វីជាការពិត ជនសង្ស័យ ដែលបានបង្ហោះ ក្នុងសង្គមហ្វេស បុកនោះ គឺឈ្មោះ សុក ម៉ូនីត្រា រហ័សនាម ៣៣៨ ជានគរបាលផ្នែក អន្តរាគមន៍ ខណ្ឌចំការមន ។

រូបភាពដែលបានបង្ហោះកំណត់ថា ជាជនសង្ស័យនោះគឺក្រោយពេលកើតហេតុ លោក សុក ម៉ូនីត្រា បានចុះ ទៅបំពេញ ភារកិច្ចនៅជុំវិញកន្លែងកើតហេតុ ។ដូច្នេះលោក មិនមានការ ជាប់ពាក់ព័ន្ធ នឹងអំពើ បាញ់ប្រហារ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ចំណែករូបភាព ដែលបានបង្ហោះ លើសង្គម ហ្វេសប៊ុកនោះ ក៏មិនមែន ជាពិតដែរ ។

ទោះជាយ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ស្វែងរកចាប់ខ្លួនឃាតករ ពិតប្រាកដ យកមកផ្តន្ទា ទោសតាម ផ្លូវច្បាប់។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ព័ត៌មានចាស់៖

Breaking News: បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ពេលកំពុងចុះ ទិញផ្លែឈើ នៅជិតស្តាតអូរឡាំពិក (មានវីដេអូ)

វីដេអូឃ្លីប ល្បីខ្លាំង លើ Facebook ដែលគេសង្ស័យថា ឃាតករ បង្ហាញខ្លួន នៅកន្លែង កើតហេតុម្តងទៀត (VIDEO)

វីដេអូឃ្លីបទី២ បង្ហាញកាន់តែច្បាស់ នៃការបាញ់ប្រហារ លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ (VIDEO)

មរណភាពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ធ្វើឱ្យអាក់ខាន ការចូលបំភ្លឺនៅ តុលាការ តាមដីការរបស់ចៅក្រម ស៊ើបសួរ

មជ្ឈដ្ឋានទូទៅ កំពុងរង់ ចាំមើលមុខ ឃាតកបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ នៅកណ្ដាលក្រុុង (មានវីដេអូ)

អ្នកលេងហ្វេសប៊ុក ផ្អើលថា ខ្មាន់កាំភ្លើង បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ បង្ហាញវត្តមាន ក្រោយកើតហេតុ ខណៈ សមត្ថកិច្ច ចេញមុខច្រានចោល ទាំងស្រុង ឯតម្រុយ វិញ កាន់តែច្បាស់

អ្នកនំាពាក្យអគ្គស្នងការនគរបាល ជាតិ ៖ ករណី បាញ់សម្លាប់ លោកឧកញ៉ា អ៊ឺង ម៉េងជឺ សមត្ថកិច្ចបានទទួល ព័ត៌មានមួយចំនួន ហើយ

ទិដ្ឋភាព លើកសាកសព ឧកញ៉ា អ៊ឹង ម៉េងជឺ ក្រោមដំណក់ទឹកភ្នែក យំ សោក របស់ក្រុមគ្រួសារ (មានវីដេអូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]