ភ្នំពេញ៖ នេះជា វីដេអូឃ្លីប មួយផ្សេងទៀត ខុសពីឃ្លីបលើកមុន ត្រង់ទីតាំង កាមេរ៉ា ស្ថិតនៅមួយជ្រុង ទៀត នៃកន្លែងកើតហេតុ ខណៈវីដេអូឃ្លីប រយៈពេល ២៥ វិនាទី នេះ អាចឲ្យយើងឃើញ បានកាន់តែច្បាស់ថា លោក ឧកញ៉ា អ៊ឺង ម៉េងជឺ គាត់បានចុះពីលើរថយន្ត ម៉ាក Lexus 570 របស់គាត់ ដែលភ្លាមៗនោះ ឃាតករ ស្រាប់តែ លេចមុខមកពីក្រោយ ព្រមគ្នាផងដែរ រួចក៏បាញ់ប្រហារ យ៉ាងព្រៃផ្សៃ ទៅលើរូបគាត់ តែម្តង។

ក្រោយពេល ធ្វើសកម្មភាពរួច ខ្មាន់ដៃឆៅនេះ បានរត់ទៅរក ម៉ូតូ ដែលគ្នាវា បានឈប់ចាំរួចជាស្រេច និង គេចខ្លួន បាត់ពីទីនោះតែម្តង ដែលទីតាំងកើតហេតុ ស្ថិតនៅ ក្បែរបងស្តាត អូរឡាំពិក ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨ នាទី យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីបនេះ នៅខាងក្រោម៖




ចុចមើល៖ វីដេអូឃ្លីប ល្បីខ្លាំង លើ Facebook ដែលគេសង្ស័យថា ឃាតករ បង្ហាញខ្លួន នៅកន្លែង កើតហេតុម្តងទៀត (VIDEO)

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]