រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា មរណភាពរបស់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឱ្យលោកខកខាន ក្នុងការចូលឆ្លើយបំភ្លឺ នៅចំពោះមុខលោក ចៅក្រមស៊ើបសួរ ពាក់ព័ន្ធសំណុំរឿង ទំនាស់ដីធ្លី ប្រមាណ១០ហិតា នៅម្តុំបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទឹកប្រាក់ រាប់លានដុល្លារអាមេរិក ជាមួយឧកញ៉ាម្នាក់ទៀត ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានលោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួន នៅថ្ងៃទី៨ ធ្នូ ២០១៤ ដើម្បីសាកសួរ លើសំណុំរឿង ព្រហ្មទណ្ឌមួយ ។ ប្រភពបន្តថា បណ្តឹងព្រហ្មទណ្ឌនោះ គឺលោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាចុងបណ្តឹងពាក់ព័ន្ធ ទំនាស់រឿងដីទំហំ ប្រមាណ១០ហិកតា នៅបឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ដែលដីនោះមាន ទឹកប្រាក់រាប់លាន ដុល្លារអាមេរិក និងមានដើមបណ្តឹង ជាឧកញ៉ាម្នាក់ទៀត ។

ទាក់ទិនករណីខាងលើនេះ កោះសន្តិភាពមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺ ពីមេធាវីការពាក្តី ឲ្យលោកឧកញ៉ា អ៊ឹង ម៉េងជឺ បានទេ ដោយសារ ទូរស័ព្ទចូលហើយ តែគ្មានអ្នកទទួល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]