ដូចអ្នកបានដឹង ស្រាប់ហើយ ការទទួលទាន ជាមួយនឹង របបអាហារ ដែលត្រឹមត្រូវ អាចជារឿងមួយ ដ៏សំខាន់បំផុត ក្នុងការជួយឲ្យ មានសុខភាពល្អ និង ជៀសផុត ពីជម្ងឺផ្សេងៗបាន។ ចុះតើអ្នក ដឹងទេថា អាហារបែបណាខ្លះ ដែលអ្នកគួរតែ ទទួលទានរាល់ថ្ងៃ ដើម្បីទ្រទ្រង់ សុខភាពរបស់អ្នក ឲ្យកាន់តែ ល្អទៀតនោះ? ខាងក្រោមជា អាហារមួយចំនួន ដែលអ្នកគួរតែ ចំណាយពេល បរិភោគជារៀងរាល់ថ្ងៃ៖

១) ផ្លែប៉ោម៖  យោងតាម ទ្រឹស្តីមួយ បាននិយាយថា "ទទួលទាន ផ្លែប៉ោម ជារៀងរាល់ថ្ងៃ ដូចជាទុក គ្រូពេទ្យ តាមខ្លួន"។ ចំពោះផ្លែប៉ោម អាចជួយ ការពារ រោគមហារីក មួយចំនួនបាន ពីព្រោះវា ផ្ទុកសារធាតុ ប្រឆាំង នឹងអាស៊ីតអុកស៊ីតកម្ម ដែលជួយទប់ស្តាត់ នូវកោសិកាមហារីក កុំឲ្យ លូតលាស់ ក្នុងរាងកាយ របស់អ្នកបាន។

២) ស្រូវសាលី៖ ចំពោះស្រូវសាលី មិនត្រឹមតែជួយ ព្យាបាល នូវបញ្ហាមួយចំនួន ក្នុងរាងកាយ បាននោះទេ វាថែមទាំងជួយ អ្នកឲ្យស្រកទម្ងន់ បានផងដែរ ប្រសិនបើអ្នក ចង់បានរូបរាងស្លីមស្អាត ពីព្រោះថា ស្រូវសាលី អាចជួយអ្នក អោយមានអារម្មណ៍ថា ឆ្អែតបាន។ បន្ថែមពីនេះ ទៅទៀត ស្រូវសាលី អាចជា អាហារពេលព្រឹក សម្រាប់អ្នកបាន ព្រោះវា សម្បូរទៅដោយ ជាតិសរសៃ ជួយអ្នក ឲ្យមានថាមពល ពេញ មួយថ្ងៃបាន ទៀតផង។ មិនតែប៉ុណ្ណោះ ស្រូវសាលី ជួយថែទាំ កម្រិតឈាម ឲ្យមានដំណើរការធម្មតា ជួយរារាំង នូវជម្ងឺទឹកនោមផ្អែម និង មហារីកផងដែរ។

៣) ទឹកដោះគោ៖ ទឹកដោះគោ ផ្ទុកជាតិ កាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ ព្រោះទឹកដោះគោ បានផ្ទុកនូវវីតាមីន D ។ ដូច្នេះអ្នក គួរតែពិសាទឹក ដោះគោ ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន នូវអត្ថប្រយោជន៍ ពីវា។

៤) គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ សម្បូរទៅដោយ អាស៊ីតខ្លាញ់ អូមេហ្កា៣  ដែលមាន ប្រយោជន៍យ៉ាង ច្រើន ដល់រាងកាយរបស់អ្នក។ ជាពិសេស ប្រសិនបើអ្នក ឧស្សាហ៍ទទួលទាន គ្រាប់ ធញ្ញជាតិ គឺវាអាច ជួយការពារ សុខភាពបេះដូង របស់អ្នក បានផងដែរ។ បន្ថែមពីនេះទៅទៀត គ្រាប់ ធញ្ញជាតិ ផ្ទុកជាតិ ប្រូតេអ៊ីន វីតាមីន E ដែលដើរតួនាទី យ៉ាងសំខាន់ នៅក្នុងប្រព័ន្ធ រាងកាយ របស់អ្នក។

៥)ស្ពៃខ្មៅ៖ ស្ពៃខ្មៅ ឬក៏បន្លែ ដែលមាន ពណ៌បៃតងចាស់ សុទ្ធតែមាន អត្ថប្រយោជន៍ ដល់សុខភាព របស់អ្នក ដែលអ្នកគួរតែ ទទួលទាន ជារៀង រាល់ថ្ងៃ ព្រោះវាសម្បូរ ទៅដោយ វីតាមីន K ដែល អាច ការពារជម្ងឺភ្នែក មួយចំនួនបាន។

៦) ខ្ទឹមស និងខ្ទឹមក្រហម៖ ចំពោះខ្ទឹមស និង ខ្ទឹមក្រហម គឺភាគច្រើន មិនសូវមាន អ្នកណា ចូលចិត្ត ទទួលទាននោះទេ ព្រោះវាមានក្លិន ឆួលខ្លាំង ប៉ុន្តែ តើអ្នកដឹងទេ ថាវាអាច ជួយឲ្យ សុខភាពបេះដូង មានដំណើរការ ល្អបានផងដែរ។

៧)ទឹកដោះគោជូរ៖ ទឹកដោះគោ ផ្ទុកជាតិ បាក់តេរីល្អ មួយចំនួន ដែលមានប្រយោជន៍ សម្រាប់ប្រព័ន្ធ រំលាយអាហារ។  បន្ថែមពីនេះទៅទៀត វាបាន ផ្ទុកសារធាតុ ធាត់បន្តិច ហើយអ្នកត្រូវ ចងចាំថា មិនគួរបន្ថែម ជាតិផ្អែម នៅក្នុងទឹកដោះគោជូរ ទៀតទេ ពីព្រោះវា បានផ្ទុកជាតិ ផ្អែមរួចរាល់ហើយ។

ទាំងនេះ ជាអាហារ ដែលអ្នកគួរតែ ទទួលទាន ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរបស់អ្នក៕

ប្រភព Magforwomen

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]