សិង្ហបុរី៖ បុរសជាវិចិត្រករ និង ជាអ្នករចនា បែបសិល្បៈ មួយរូប បានប្រើប្រាស់ ទេព្យកោសល្យ ដ៏ប៉ិនប្រសប់ ដោយបាន យកសំបកកង់ គូរចេញជារូបស្ថាបត្យកម្ម សំណង់ល្បីៗ របស់ពិភពលោក ដែលនេះ ពិតជាសឹងតែ មិនគួរឲ្យជឿ។ បុរសជនជាតិ សឹង្ហបុរីរូបនេះ មានឈ្មោះ Thomas Yang បានហៅស្នាដៃ របស់គាត់ថា 100 copies (ការចំលង ទាំង១០០ បែប) ដោយស្នាដៃ និមួយៗ គាត់ប្រើតែសំបកកង់ និង ទឹកថ្នាំពណ៌ខ្មៅប៉ុណ្ណោះ សំរាប់ជាឧបករណ៍ ក្នុងការ គូររូបមួយផ្ទាំងៗ។

សំណង់ល្បីៗ ដែលជាស្នាដៃរបស់លោក Yang មានដូចជា ស្ពានទីក្រុងឡុងដ៍, ប៉ម Eiffel នៅបារីស និង អាគារ Empire State នៅអាមេរិកជាដើម។ នៅពេលគូរ រួចរាល់ គំនូរម្តងៗ សុទ្ធតែមាន ភ្ជាប់ជាមួយ តែម ដែលមានដូជា ឈ្មោះ លេខសំគាល់ និងការពិពណ៌នា អំពីរូបភាព ផងដែរ។ ឧទាហរណ៍ថា រូបគំនូរស្ពាន នៅទីក្រុងឡុងដ៍ មានភ្ជាប់ឃ្លា ដែលសរសេរថា៖ ព្រះសង្គ្រោះដល់កង់ គ្មានអ្វី ដែលអាចបញ្ឈប់ វប្បធម៌នៃការជិះកង់ នៅទីក្រុងឡុងដ៍ បាននោះទេ អរគុណសំរាប់ ផ្លូវតូចមួយ ដែលគេទុក សំរាប់ឲ្យអ្នកជិះ កង់បានធ្វើដំណើរ។

ស្នាដៃរបស់លោក Yang មានជាច្រើន ផ្សេងៗទៀត ដែលបានដាក់បង្ហាញ នៅលើគេហទំព័រ ផ្ទាល់របស់គាត់ ដែលមានឈ្មោះថា 100copies.net ដែលស្នាដៃទាំងនោះ គឺភាគច្រើន ប្រើប្រាស់សំបក កង់ក្នុងការ គូរក៏ដូចជា អត្ថន័យ រូបភាព ឬ ការពិពណ៌នា តែងតែមាន ជាប់ពាក់ព័ន្ធនឹងកង់ ដែលនេះ អាចបញ្ជាក់ឲ្យដឹងថា វិចិត្រករ ម្នាក់នេះ ជាអ្នកស្រលាញ់ និង អភិរក្សកង់ ដ៏ងប់ងល់ម្នាក់ ក៏អាចថាបាន៕







ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]