កាលពីពេលថ្មីៗនេះ ក្រុម ISIS បានចេញផ្សាយ នូវវីដេអូ ដ៏គួរឲ្យរន្ធត់មួយខ្សែ ដែលបង្ហាញពី ការបណ្តុះបណ្តាល ក្រុមទាហានវ័យក្មេង ប្រមាណជាង១០នាក់ ឲ្យចេះអាន និងសរសេរ អក្សរអារ៉ាប់ ហើយថែមទាំង បង្វឹកឲ្យបាញ់កាំភ្លើង AK47 ទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមទាហានវ័យក្មេង ទាំងនោះ គឺសុទ្ធសឹងតែ មកពីប្រទេស កាហ្សាក់ស្ថាន (Kazakhstan) ត្រូវបានក្រុម ISIS បង្រៀនឲ្យចេះអាន និងសរសេរ អក្សរអារ៉ាប់ បូករួមទាំង ការហ្វឹកហាត់ទាហាន និងការបាញ់កាំភ្លើង AK47 ផងដែរ។

គួរបញ្ជាក់ផងដែរថា វីដេអូរបស់ក្រុម ISIS ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅលើប្រព័ន្ធ ផ្សព្វផ្សាយ នានា ដោយបង្ហាញពីការអប់រំ និងបណ្តុះបណ្តាល ទាហានវ័យក្មេង ដែលមកពីប្រទេស កាហ្សាក់ស្ថាន (Kazakhstan)។ វីដេអូនេះ ត្រូវបានផលិតឡើង ដោយសាខាផ្សព្វផ្សាយ របស់ក្រុមភេរវកម្ម ដែលមាន ឈ្មោះថា Al Hayat Media Center។

សូមទស្សនាវីដេអូខាងក្រោម៖






ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]