ភ្នំពេញ៖ តារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញ កែវ ច័ន្ទសម្ផស្ស ក្រោយពី ក្លាយជាតារា ចម្រៀងគ្មានទ្រនំ ច្រៀងច្បាស់លាស់ បន្ទាប់ពីផលិតកម្ម រស្មីនាគមាស បានបិទជាស្ថាពរ នាងតែងបង្ហាញវត្តមាន តាមកម្មវិធី ទូរទស្សន៍នានា និងកម្មវិធីថ្នាក់ ជាតិផ្សេងៗ ។ កែវ ច័ន្ទសម្ផស្ស ជាតារាចម្រៀង ស្រីមា្នក់ មានអាថ៌កំបាំង ច្រើនជាងគេ ក្នុងពិភពសិល្បៈចម្រៀង នាងហាក់មិន មានចេតនា នឹងបង្ហាញ ពីជីវិតគ្រួសារឲ្យ មហាជនដឹងឡើយ ពោលសូម្បីតែ ជីវិតអាពាហ៍ពិពាហ៍ ជាពិសេសមុខ មាត់របស់ស្វាមី ក៏ត្រូវលាក់បាំង យ៉ាងជិតឈឹងដែរ ។

គេដឹងថា កែវ ច័ន្ទសម្ផស្ស ជាដៃគូ ដ៏ស័ក្តិសម របស់ លោក គង់ សុធារិទ្ធ ហើយត្រូវបានគេដឹងថា នាងមានស្នេហ៍ ជាមួយអតីតម្ចាស់ ផលិតកម្ម ដែលនាងច្រៀង។ ក្រោយមក កែវ ច័ន្ទសម្ផស្ស ចេញមុខបដិសេធន៍ ខណៈម្ដាយក៏ បានប្រកាសថា កូនស្រីខ្លួនបានរៀបការ ជាស្ថាពរនៅ ខេត្តបន្ទាយមានជ័យ ។ ជារឿយៗ កែវ ច័ន្ទសម្ផស្ស បដិសេធន៍ មិនព្រមបង្ហាញវត្ត មានស្វាមីនាង ជាដាច់ខាត ហើយក៏គ្មាន ហេតុផលអ្វី ដែលនាងបង្ហាញ មុខស្វាមីឡើយ តែងតែចង់ទុករឿងនេះ ជាអាថ៌កំបាំង ជារៀងរហូត ។

ដោយឡែកថ្មីៗនេះ ក្នុងកម្មវិធី អ្នកសិល្បៈមួយ ម្ដាយនាងមិនបានប្រយ័ត្ន ក៏បែកធ្លាយ រូបថតកូនប្រុស កែវ ច័ន្ទសម្ផស្ស ដែលកូននោះ អាយុប្រហែលជាបីឆ្នាំ ។ កូននោះ មុខដូចកូនកាត់ ចិនសុទ្ធសាធ និង ធាត់ទ្រលុក គួរឲ្យស្រឡាញ់ ហើយគ្មានទំរង់ដូចនាង សូម្បីតែបន្តិច ។

ម្ដាយ កែវ ច័ន្ទសម្ផស្ស ពិតជាប្រយ័ត្នណាស់ គ្រាន់តែក្រុមអ្នក កាសែតមកភ្លាម ក៏យកចៅ គាត់ចេញភ្លាម មិនឲ្យក្រុមអ្នក កាសែតថតបានឡើយ ។ យ៉ាងណាក្ដី គេហទំព័រ LookingTODAY អាចផ្ដិតយករូបកូន កែវ ច័ន្ទសម្ផស្ស បាន ដើម្បីឲ្យប្រិយមិត្ត បានទស្សនា ។ តោះមើលកូន កែវ ច័ន្ទសម្ផស្ស ស្អាតដូចនាងអត់ ?





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]