-រថយន្ដពន្លត់ អគ្គិភ័យ ជាង៣០គ្រឿង ប្រើទឹកជិត ២០០ជើង

-អាជ្ញាធរ កំពុងពិភាក្សាស្វែង រកដំណោះ ស្រាយជូនអាជីវករ ជាម្ចាស់តូប

ភ្នំពេញ  ៖ តូបរបស់អាជីវករ នៅក្នុង ផ្សារចាស់ ខណ្ឌដូនពេញ ជាង៣០០តូបត្រូវ បានភ្លើងឆាបឆេះ ទាំងស្រុង ក្នុង ចំណោមតូប លក់ដូរទាំងអស់ នៅក្នុងផ្សារ ចំនួន៩១៤តូប ខណៈដែល តូបផ្សេងទៀត បានឆេះរោល រាល កាលពីព្រឹក ព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលធ្វើឱ្យ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនិងភ័យ ស្លន់ស្ងោ រត់ឆ្លេរឆ្លា ពីសំណាក់ ក្រុម អាជីវករ ដែលរកស៊ី នៅក្នុងផ្សារវ័យ ចំណាស់ មួយនេះ ។

អគ្គិភ័យ បានឆាបឆេះ ដំបូងចេញពីតូប ទី២ ប៉ែកខាងកើត ជាប់ផ្លូវធំ រួចហើយភ្លើង បានរីករាល ដាល ទៅកាន់ តូប ផ្សេងៗទៀត ក្លាយទៅជា អណ្ដាតភ្លើងក្រហម ឆ្អិនឆ្អៅយ៉ាង សន្ធោសន្ធៅនៅក្នុងផ្សារ ពេលនោះ អាជ្ញាធរ និង កម្លាំង សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បានចាប់ ផ្ដើមបញ្ចេញ ប្រតិបត្ដិការ ជួយអន្ដរាគមន៍ បញ្ជូនរថយន្ដ ពន្លត់អគ្គិភ័យ ទាំងតូច ទាំងធំ គ្រប់អង្គភាព ទៅកាន់កន្លែង កើតហេតុ ដើម្បី ជួយបាញ់ពន្លត់ ប៉ុន្ដែដោយ ស្ថានភាពភ្លើងឆេះ មានទ្រង់ទ្រាយធំ ហើយប្រតិបត្ដិ ការបាញ់ ពន្លត់រៀងពិបាកនោះ ព្រោះតែតូបទាបៗ ពេក ប្រក់ស័ង្កសី បានធ្វើឱ្យ ប្រតិបត្ដិការជួយ សង្គ្រោះមួយនេះ អូសបន្លាយអស់រយៈពេល ជាង៣ម៉ោង ពោលតាំងពី ម៉ោងជាង៧ ភ្លើង ចាប់ផ្ដើមឆេះ រហូតដល់ ម៉ោងជាង១០ព្រឹក ថ្ងៃដដែលនេះ ទើបរលត់ទាំងស្រុង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ខាងលើនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ពី មូលហេតុ ពិតប្រាកដនិង ទំហំនៃការ ខូចខាត នៅឡើយទេ ដោយស្ថិត ក្រោមការស្រាវជ្រាវ និងសួរនាំ នៅឡើយ បើ ទោះបី សេចក្ដីរាយការណ៍ ជាជំហានដំបូង បានអះអាងថា បណ្ដាលមកពីទុស្សេខ្សែភ្លើង នៅក្នុងផ្សារក៏ដោយនោះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយមាន ករណីខាងលើ នេះកើតឡើងភ្លាម អាជ្ញាធរ និងសមត្ថកិច្ច រាជធានីភ្នំពេញ និងខណ្ឌដូនពេញ ដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ  លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ និងអាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ បានចុះទៅ ជួយអន្ដរាគមន៍ តាមរយៈបញ្ជូន រថយន្ដបាញ់ ពន្លត់ ជាច្រើនគ្រឿង ជាបន្ដបន្ទាប់ ទៅកាន់ទីនោះ ។

អភិបាលរងរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ នៅកន្លែងកើតហេតុ ប្រាប់ អ្នកកាសែត ទំហំនៃការឆាបឆេះ អស់ពី៥០ ទៅ៦០ភាគរយ ហើយឆេះដំបូង ចេញពីកន្លែង តូបលក់ពូក នៅក្នុងផ្សារ ។

លោកឃួង ស្រេង បានបង្ហាញពីការលំ បាកចំពោះ ការជួយអន្ដរាគមន៍ បាញ់ពន្លត់ពី សំណាក់រថយន្ដ ពន្លត់អគ្គិភ័យ ពីព្រោះតែតូប នៅក្នុងផ្សារ ទាំងអស់ ទាបពេក និងប្រក់ស័ង្កសី ដូច្នេះពេលបាញ់ ពីលើប៉ះស័ង្កសី ហើយបាញ់ ពីក្រោមចូលមិនដល់ ជាហេតុធ្វើឱ្យ ភ្លើងឆាប ឆេះកាន់តែខ្លាំងឡើង ។

ដោយឡែកប្រធាន ផ្សារចាស់ លោកយន់ ចាន់ដារា បានបញ្ជាក់ថា តូបទាំងអស់ នៅក្នុងផ្សារ មានចំនួន៩១៤តូប ក្នុងនោះតូបលក់ ដូរជាង៣០០ ត្រូវបានឆេះ ទាំងស្រុកខណៈ ដែលតូបផ្សេងទៀត បានឆេះរោល និងប៉ះពាល់ ។

ប្រធានផ្សាររូបនេះ បានបញ្ជាក់ទៀតថា ការឆាបឆេះដំបូងចេញពីតូបទី២ប៉ែកខាង កើតជាប់ផ្លូវធំ ប៉ុន្ដែមូលហេតុពិតប្រាកដនោះ មិនទាន់ដឹងនៅឡើយទេ ថាបណ្ដាលមកពីអ្វី។

មន្ដ្រីនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំ ពេញ ដែលចូលរួមនៅក្នុងប្រតិបត្ដិការបាញ់ ពន្លត់ខាងលើនេះ បានបញ្ជាក់ថា រថយន្ដពន្លត់ អគ្គិភ័យជាង៣០គ្រឿង ត្រូវបានបញ្ជូនទៅ ជួយអន្ដរាគមន៍ ជាបន្ដបន្ទាប់ ក្នុងនោះរថយន្ដ របស់ស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន១៩គ្រឿង រថយន្ដរបស់ ទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ ៤គ្រឿង រថយន្ដ របស់មជ្ឈមណ្ឌល កោះពេជ្រ ចំនួន២គ្រឿង រថយន្ដពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១ គ្រឿង រថយន្ដពន្លត់អគ្គិភ័យ កងអង្គរក្ស ចំនួន១គ្រឿង និងរថយន្ដ របស់អង្គភាព ៧១១ នៃកងពលតូច លេខ៧០ ដែលជណ្ដើរ កម្ពស់៥០ម៉ែត្រ ចំនួន៦គ្រឿង ផងដែរ ។

មន្ដ្រីនគរបាល ពន្លត់អគ្គិភ័យ បានបញ្ជាក់ ទៀតថា រថយន្ដមួយគ្រឿង បានប្រើប្រាស់ ទឹកអស់ចំនួន ៥ជើង ដូច្នេះ ក្នុងប្រតិបត្ដិការ ពន្លត់អគ្គិភ័យ មួយនេះ អជ្ញាធរ និងសមត្ថកិច្ច ប្រើទឹក អស់ជិត២០០ជើង ។

លោកឃួង ស្រេង បានថ្លែងបានឱ្យដឹង ទៀតថា បើទោះបី តូបជាង៣០០ ត្រូវបានឆេះបំផ្លាញ ទាំងស្រុង ប៉ុន្ដែកម្លាំង អន្ដរាគមន៍ បានជួយបាញ់ពន្លត់ នៅជុំវិញផ្សារ ដើម្បីទុកលទ្ធភាព ឱ្យប្រជាពលរដ្ឋ និងអាជីវករ ជញ្ជូនឥវ៉ាន់ របស់ពួកគេចេញ ហើយការបាញ់ស្កាត់ នេះ ក៏មិនបណ្ដាល រីករាលដាល មកតូបផ្សេងទៀត និងផ្ទះប្រជាពលរដ្ឋ នៅជាប់ផ្សារ នោះដែរ ។

អភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គិភ័យ ជាពិសេសរ ដូវធ្លាក់ខ្យល់ ពីខាងជើង ហើយនៅតាមផ្ទះនិង កន្លែង អាជីវ កម្មផ្សេង ត្រូវមានបំពង់ ពន្លត់អគ្គិភ័យដើម្បី ជួយ អន្ដរាគមន៍ ជាបឋម ដោយខ្លួនឯង ខណៈ ដែលរថយន្ដ ពន្លត់អគ្គិភ័យ នៅឆ្ងាយពេក។

លោកឃួង ស្រេង ក៏បានលើកឡើងទៀត ថា នៅក្នុងផ្សារមានបំពង់ហ្គាស ហើយពេល ដែលភ្លើងឆេះ បានធ្វើឱ្យ បំពង់ហ្គាសផ្ទុះជា បន្ដបន្ទាប់ រិតតែធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំង ឡើង ។

យ៉ាងណាក៏ដោយ ចំពោះគ្រោះអគ្គិភ័យ ដ៏កំណាចនេះ លោកអភិបាលរងរាជធានីភ្នំ ពេញ មិនទាន់ បញ្ជាក់ពី ដំណោះ ស្រាយជូន អាជីវករ ដែលបាត់បង់តូប របស់ខ្លួននៅឡើយ ទេដោយដំណាក់ កាលដំបូងនេះ គឺជួយអន្ដរា គមន៍សិន រួចបន្ដ ពិភាក្សា ព្រមទាំងសុំគោល ការណ៍ពីថ្នាក់ដឹកនាំ ដើម្បីរក ដំណោះស្រាយ ជូនពួកគាត់ ។

មន្ដ្រីពន្លត់អគ្គិភ័យនៅអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ពីគ្រោះអគ្គិភ័យ នៅ ផ្សារចាស់រួចមក ខាងអង្គភាពរបស់ខ្លួនបាន បញ្ជូនរថយន្ដ ចំនួន៦គ្រឿង មកចូលរួម នៅក្នុងប្រតិបត្ដិការ ផងដែរ ក្នុង នោះរថយន្ដចំណុះ ២៦០០០លីត្រ មួយគ្រឿង រថយន្ដចំណុះ ១ម៉ឺនលីត្រពីរគ្រឿង រថយន្ដជណ្ដើរប្រវែង ៥០ម៉ែត្រ មួយគ្រឿង និងរថយន្ដក្បាលបាញ់ ចំនួន២គ្រឿង ។

អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន ដែលចូលរួមដឹកនាំ ប្រតិបត្ដិការជួយអន្ដរា គមន៍បាញ់ពន្លត់ នៅផ្សារ ចាស់នេះ បានសម្ដែង ការសោកស្ដាយ ចំពោះការបាត់បង់ទ្រព្យ សម្បត្ដិនិងតូបលក់ដូរ ដោយយថាហេតុ ប៉ុន្ដែ ថ្នាក់ដឹកនាំ និងបើកកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយ ជូនពួកគាត់ នៅពេលក្រោយ ។

ក្រោយប្រតិបត្ដិការបាញ់ពន្លត់ភ្លើងទាំង ស្រុងរួចមក កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ  បានជួយច្រក ឥវ៉ាន់ និងជញ្ជូនឥវ៉ាន់ ដែលនៅសេសសល់ ឱ្យ អាជីវករ ទាំងការសោកស្ដាយ ជាទីបំផុត។

តាមការបញ្ជាក់ របស់សមត្ថកិច្ច និងអាជ្ញាធរ គ្រោះអគ្គិភ័យនេះ មិនបានធ្វើឱ្យ បាត់បង់ ជីវិតរបស់ប្រជាពលរដ្ឋ ណាម្នាក់នោះឡើយ ហើយការ វាយតម្លៃចុងក្រោយ នៃការខូចខាត បានកើនឡើង ជាង៧០ភាគរយ ៕


























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]