ចិន៖ និស្សិតស្រីម្នាក់ ដោយយល់ថា ខ្លួនឯង មិនសូវជាមាន ប្រជាប្រិយភាព និង ការរាប់អានច្រើន នៅក្នុង សាកលវិទ្យាល័យ ក៏បានទៅដាក់ពាក្យ ប្រលង តារាបង្ហាញម៉ូតសុដន់ ដើម្បីទាក់ទាញ ប្រជាប្រិយភាពរបស់ខ្លួន ដោយទទួលបាន ការវះកាត់កែសម្ផស្ស ដោយឥតគិតថ្លៃ ដែលជាអ្វីដែល នាងស្រមៃ ជាយូរមកហើយ។

និស្សិតស្រី ដែលឈ្នះក្នុងការ ប្រកួតតារា បង្ហាញម៉ូដសុដន់ ត្រូវបានគេស្គាល់ ថាមានឈ្មោះ ហៅក្រៅ Feifei អាយុ ២១ឆ្នាំ រស់នៅតំបន់ Hefei ខេត្ត Anhui ភាគខាងកើត ប្រទេសចិន ដោយចង់ទាក់ទាញប្រជាប្រិយភាព របស់ខ្លួននៅក្នុង សាកលវិទ្យាល័យ ទើបចូលរួមប្រកួត តារាបង្ហាញម៉ូដសុដន់ កាលពីខែកក្កដា កន្លងទៅនេះ។ Feifei មានបំណងវះកាត់ ពង្រីកសុដន់របស់នាង ជាយូរណាស់មកហើយ ប៉ុន្តែនាងគ្មានលទ្ធភាព ប៉ុន្តែសំណាងល្អ ក្រោយពីនាង ចូលរួម ប្រកួតតារាម៉ូដែល មន្ទីរពេទ្យកែសម្ផស្ស បានផ្តល់ឲ្យនាង នូវការវះកាត់ កែសម្ផស្សឲ្យនាង ដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយ ពីមន្ទីរពេទ្យរបស់ខ្លួន។

ជាមួយគ្នានេះដែរ ការវះកាត់ កែសម្ផស្ស ដែល Feifei ទទួលបាន រួមមាន វះកាត់ពង្រីកសុដន់, កែធ្មេញ, និង កែភ្នែក ដែលត្រូវចំណាយប្រាក់ ជាង ៦ម៉ឺនដុល្លារ។ ក្រោយពីធ្វើការ វះកាត់កែសម្ផស្ស ទទួលបានជោគជ័យរួច នាងក៏បានជាប់ ជាតារាដែលមានមុខ ស្អាតជាងគេ “The Best Star Face” នៅក្នុងការប្រកួត តារាបង្ហាញម៉ូដ សុដន់ ជំនាន់ទី៤ “Fourth International Breasts Model Contest” ផងដែរ។

ក្នុងនោះដែរ Feifei បាននិយាយថា នាងមិនមាន ការសោកស្តាយ អ្វីនោះទេ បន្ទាប់ពី ធ្វើការ វះកាត់កែសម្ផស្សរួច ព្រោះតែវាអាច ធ្វើឲ្យនាងមានទំនុកចិត្ត លើខ្លួនឯង កាន់តែខ្លាំង។ យ៉ាងណាមិញ នៅក្នុងប្រទេសចិន កំពុងតែ មានការ ព្រួយបារម្ភ ដោយសារតែ មានមនុស្សវ័យក្មេង ជាច្រើនបានជ្រើសរើស យកការវះកាត់ កែសម្ផស្ស ព្រោះតែយុវវ័យ នៅក្នុងប្រទេស ចិន ៧១.៥ភាគរយ វិនិច្ឆ័យ មនុស្សលើ រូបរាងខាងក្រៅ៕










ប្រភព៖ Stomp

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]