ខេត្តប៉ៃលិន ៖ ជនម្នាក់ត្រូវបានបាញ់ឱ្យរបួសជើងស្ដាំ ខណៈព្យាយាមរត់គេចខ្លួនបន្ទាប់ពី នគរបាល ឃាត់ខ្លួន នាំយកទៅ សាកសួរ លុះសួរចំចំណុចករណីឃាតកម្មលើគ្រួសារស្មៀនឃុំ សាលា ក្រៅ ប្រពន្ធ និងកូនស្រីតូចដោយ ចាក់សាំងដុតផ្ទះ សម្លាប់ផ្ដាច់ពូជ ក៏រត់គេចចេញ ពីស្នងការដ្ឋាន តែរត់បាន ប្រហែល១០០ម៉ែត្រ ក៏ត្រូវនគរបាលបាញ់ ។ ហេតុការណ៍បាញ់ របួសជើងជន សង្ស័យ នេះ បានកើត ឡើង កាលពី វេលាម៉ោង ១និង៤៥នាទី រសៀលថ្ងៃទី២២ វិច្ឆិកា ហើយត្រូវបាន បញ្ជូនទៅព្យាបាល នៅមន្ទីរ សម្រាកព្យាបាល ខេមរៈ ក្រុងប៉ៃលិន ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍នៅឡើយទេ ដោយសារខាង នគរបាល មិនទាន់បញ្ចេញ និងមិនទាន់ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដោយគ្រាន់តែដឹងថា បុរសដែល នគរបាល បាញ់ឱ្យរងរបួសនោះគឺត្រូវជាបង ថ្លៃស្ត្រីជា ប្រពន្ធដែលគេដុត សម្លាប់ផ្ដាច់ពូជនោះ ។ ជននេះឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ មានទីលំនៅភូមិកូនដំរី ឃុំអណ្ដូង ស្រុកសាលាក្រៅ មានផ្ទះនៅក្បែរកន្លែងកើតហេតុដែរ ។ គួររំលឹកថា មួយថ្ងៃក្រោយ កើតហេតុ ភ្នាក់ងារ ធនាគារ អេស៊ីលីដា សាខាខេត្តបានចុះទៅពិនិត្យសាច់ប្រាក់ដែលត្រូវភ្លើងឆេះ ហើយនៅសល់ខ្លះ រកឃើញថា ប្រាក់នោះជាដុល្លារ សែនចិនទេ ចំណែកប្រាក់ដុល្លារ ពិតប្រាកដត្រូវគេយក អស់ទៅហើយ ។ បុរសរងគ្រោះដែលគេស្គាល់ថា ជាស្មៀនឃុំ សាលាក្រៅ ទើបចូលបម្រើការងារ ក្នុងមូលដ្ឋាននេះបាន ត្រឹមតែ៦ទៅ៧ខែ ត្រូវឃាតករមួយ ក្រុមចាប់ចងទាំងប្តី ប្រពន្ធ និងទារិកាជាកូនតូចអាយុទើបតែ៦ខែ នៅក្នុងផ្ទះ ហើយចាក់សាំង ដុតផ្ទះបណ្តាលឱ្យឆេះស្លាប់ ទាំងអស់គ្នាយ៉ាង អាណោចអាធ័មជាទីបំផុត ។

ហេតុការណ៍គួរឱ្យរន្ធត់ និងព្រៃផ្សៃបំផុតនេះ បានកើតទ្បើងកាលពីវេលាម៉ោង១២ និង៣០នាទី រំលង អធ្រាត្រឈានចូលថ្ងៃទី២១ វិច្ឆិកា នៅផ្លូវលំ ស្ថិតក្នុងភូមិកូនដំរី ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។ ជនរងគ្រោះឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ ជាប្តី មានឪពុក ឈ្មោះ ទ្រី ហេង អាយុ៥៤ឆ្នាំ ម្តាយ ឈ្មោះ គី សុខុម អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិនិគម ឃុំនិគម ស្រុក ថ្មគោល ខេត្តបាត់ដំបង  ។ ឯប្រពន្ធ ឈ្មោះ ធី ផលឡៃ អាយុ២៤ឆ្នាំ លក់គ្រឿងទេសនៅផ្ទះ មានឪពុក ឈ្មោះ ចេក ធី អាយុ៥៨ឆ្នាំ ម្តាយ ឈ្មោះ សៀន សុខ អាយុ ៥៦ឆ្នាំ មានកូនតូចម្នាក់ ឈ្មោះ ហេង ម៉េងជូ អាយុ៦ខែ ។ ប្រភពព័ត៌មាន បាន ឱ្យដឹងថា ជនសង្ស័យ ដែលនគរបាលបាញ់របួស កំភួនជើងស្ដាំត្រូវ បានហៅមកសាកសួរនៅស្នង ការដ្ឋានខេត្ត លុះដល់ ចំណុចឃាតកម្ម ដុតសម្លាប់ ផ្ដាច់ពូជនេះ ស្រាប់តែបុរសម្នាក់នេះ ស្ទុះទៅបើកទ្វារ រត់គេចខ្លួន។ ដោយលំបាក ក្នុងការ តាមចាប់ ទើបសមត្ថកិច្ចបាញ់ បណ្ដាលឱ្យត្រូវកំភួន ជើងស្ដាំរត់លែងរួច ។

ជនល្មើសឈ្មោះឆោម ចំណាន មានប្រពន្ធឈ្មោះ ធី ផល្លីន អាយុ២៧ឆ្នាំ មានកូន២នាក់ (ស្រីម្នាក់ ប្រុសម្នាក់) និងមាន ស្រុកកំណើតនៅភូមិនិគម ឃុំនិគម ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅ ក្នុងភូមិកូនដំរី ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ។ ទីបំផុតជនល្មើសបាន សារភាពកាលពី វេលាម៉ោង ១១ព្រឹក ថ្ងៃទី២៣ វិច្ឆិកា ថា រូបគេពីមុន គឺជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា ហើយនាំគ្នាមក រស់នៅ ខេត្តប៉ៃលិន និងស្រឡាញ់នារី ជាបងប្អូន បង្កើតនឹងគ្នា ហើយក៏បានរៀប ការបន្តបន្ទាប់ គ្នាដែរ ។ នៅយប់កើតហេតុ រួបគេពិតជាសម្លាប់ជនរងគ្រោះ ទាំងអស់ដោយ គិតទុកជាមុនមែន ដោយសារគំនុំរឿង បន្ដិចបន្តួច ព្រោះកាលពីប៉ុន្មានខែ មុនរូបគេខ្វះលុយ កាក់ចំនួន ២.០០០បាត ក៏សុំខ្ចីជន រងគ្រោះយកទៅឱ្យ ថ្លៃឈ្នួល កម្មករដែលដក ដំឡូងមីនៅ ក្នុងចម្ការ របស់ខ្លួន តែមិនព្រម ឱ្យទេ និងបោះពាក្យ សម្ដីថា រូបគេសុខចិត្ត ឱ្យអ្នកក្រៅខ្ចី វិញល្អជាង ទើបធ្វើឱ្យរូបគេ ឈឺចាប់ក្នុងចិត្តក៏មានកំហឹងផុស ឡើងចងគំនុំ រកវិធី សម្លាប់តែម្ដង ។

ប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តបានឱ្យដឹងថា មុនពេល កើតហេតុ នៅល្ងាច ថ្ងៃទី២០ វិច្ឆិកា ជនរងគ្រោះជាស្មៀនឃុំបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅ សាលា ឃុំ សាលា ក្រៅ លុះដល់ពាក់ កណ្តាលផ្លូវស្រាប់ តែម៉ូតូ អស់សាំង ហើយក៏ទូរស័ព្ទហៅ បងថ្លៃជាជនល្មើស ឱ្យទិញសាំងយក ទៅចាក់ម៉ូតូ រួចជិះទៅជាមួយគ្នាដោយ គ្មានរឿងអ្វី នោះទេ ។ ក្រោយមកនៅ ថ្ងៃកើតហេតុ ប្រហែលជា ម៉ោង១១យប់ជនល្មើស បានហៅជនរងគ្រោះ ឱ្យចេញ ពីផ្ទះមក ក្រៅដើម្បីជួយ វាយពស់១ក្បាល ដែលធ្លាប់មក ស៊ីមាន់របស់ខ្លួន នៅក្បែរពាងទឹក ។ លុះពេលជនរងគ្រោះ កំពុងឈ្ងោក មើលសត្វពស់នៅក្បែ រពាងទឹកក្រោយផ្ទះ ជនសង្ស័យក៏ យកបំពង់ទីបដែល ខ្លួនកាន់វាយ ចំកញ្ចឹងក បណ្តាល ឱ្យដួលសន្លប់ ទៅលើដី រួចយកខ្សែភ្លើង រឹតកសម្លាប់តែម្តង ។ បន្ទាប់មកទៀត ជនល្មើសជា បងថ្លៃ បានស្រែក ហៅស្ត្រីរង គ្រោះជា ប្រពន្ធចេញមក ដោយប្រាប់ថា ពស់នោះត្រូវប្តី នាងវាយងាប់ បាត់ហើយ រួចឱ្យនាងឈ្ងោក មើលក៏យក បំពង់ទីប ដដែលនេះវាយនាង ត្រូវក្បាលផ្នែក ខាងក្រោយ បណ្តាលឱ្យ ដួលសន្លប់ ហើយក៏ចាប់ផ្តើម វាយបន្ថែម ទៀតរហូតដល់ បែកក្បាលស្លាប់ ទាំងពីរនាក់ ។

ភ្លាមៗនោះ ទារិកាភ្ញាក់ពីដំណេកនៅលើគ្រែក្នុងផ្ទះមិនឃើញឪពុកម្តាយក៏ស្រែកយំ រូបគេបានចូលទៅចាប់ ច្របាច់ ច្រមុះ និងសង្កត់ដើម ទ្រូងសម្លាប់ចោល ។ បន្ទាប់មករូបគេអូសសពជន រងគ្រោះ ទាំងបី្តប្រពន្ធ ទៅដាក់ ដេកគរ លើគ្នា នៅលើគ្រែរួចក៏ ចាក់ប្រេងម៉ាស៊ូតស្រោច ពីលើ រីឯប្រេងម៉ាស៊ូត នៅសល់ រូបគេយក ទៅចាក់ នៅតាមក្តារ ជញ្ជាំងផ្ទះរួចក៏ ដុតបណ្តាល ឱ្យឆេះ ខ្ទេចខ្ទី គ្មាន សល់តែម្តង រួចរត់ទៅសម្ងំដេក នៅក្នុងផ្ទះរបស់ ខ្លួននៅក្បែរនោះដែរ ។ ក្រោយពេលភ្លើង ឆាបឆេះខ្លាំង បណ្តាល ឱ្យផ្ទុះកំប៉ុងហ្គាស និងប្រេងឆា ដែលជាទំនិញ លក់ដូរ ទើបរូបគេស្ទុះងើបធ្វើ ជាស្រែកខ្លាំងៗថា មានម៉ូតូពីរ គ្រឿងជិះចេញពីផ្ទះ ជនរងគ្រោះក្នុងល្បឿន យ៉ាងលឿនទៅទិសខាង ជើងគេចខ្លួនបាត់ស្រមោល ។

ប៉ុន្តែតាមពិតអត់មានម៉ូតូណានោះឡើយគឺរូបគេសម្លាប់ជនរងគ្រោះតែម្នាក់ឯងប៉ុណ្ណោះ ហើយឃើញមាន លុយដុល្លារ និងលុយ បាតតិចតួចនៅ ក្នុងកាបូបក៏ប្រមូលយកដាក់ដុតជាមួយសព ជនរងគ្រោះ ទាំងអស់តែម្តង អត់មានលុយរាប់ម៉ឺនដុល្លារនោះទេ រីឯលុយដែលឆេះ គឺជាលុយសែន ខ្មោចប៉ុណ្ណោះ ។ ទាក់ទិនទៅនឹងបញ្ហា ឃាតកម្មដ៏សាហាវមិនធ្លាប់មាននៅក្នុង ខេត្តប៉ៃលិន នេះ ជនល្មើស ត្រូវបាន នគរបាល ខេត្តរៀបចំសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕






ជនម្នាក់ត្រូវបានបាញ់ឱ្យរបួសជើងស្ដាំ

ជនសង្ស័យ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]