មនុស្សជាច្រើន ឧស្សាហ៍ ទៅទទួលទាន អាហារ នៅឯភោជនីយដ្ឋាន ក៏ព្រោះតែពួកគេ ចង់ផ្លាស់ប្តូរ បរិយាកាសនិង ភ្លក្សរសជាតិ អាហារឆ្ងាញ់ៗ ជាច្រើនប្រភេទ ហើយនេះជារឿង ដ៏សាមញ្ញមួយទៅហើយ។ តែធាតុពិត ការទទួលទាន អាហារនៅ ភោជនីយដ្ឋាន មិនមែនជារឿង ធម្មតាដូច អ្នកគិតឡើយ ព្រោះថានៅទីនោះ យើងត្រូវរៀបចំ អាកប្បកិរិយាច្រើនបែប ដើម្បីបង្ហាញពី ការយល់ដឹង និងភាពថ្លៃថ្នូរ របស់ពួកយើង។

ដូច្នេះហើយ ថ្ងៃនេះខ្មែរឡូត បានលើកយក ចំនុចខុសឆ្គង ទាំង១៧ យ៉ាង ដែលមនុស្សជាច្រើន បានមើលរំលង ឬក៏ធ្វើខុសដោយ មិនដឹងខ្លួន ខណៈពេល ដែលពួកគេ ទៅទទួលទានអាហារ នៅឯភោជនីយដ្ឋាន។ ចង់ដឹងថា មានអ្វីខ្លះ តោះតាមដាន ទាំងអស់គ្នា៖

១.ត្រូវចាំអ្នក គ្រប់គ្នាដែល អង្គុយតុជាមួយអ្នក អង្គុយនិង ទទួលបានអាហារ គ្រប់គ្នាសិន មុនពេលអ្នក ចាប់ផ្តើមបរិភោគ អាហាររបស់អ្នក។

២.ត្រូវប្រើ សំភារៈសម្រាប់ បរិភោគអាហារ ដែលនៅចុងគេមុន (មានក្នុងរូប)

៣.មិនត្រូវ យករបស់ផ្សេង ក្រៅពីសំភារៈ សម្រាប់បរិភោគ អាហារមកដាក់ លើតុឡើយ ៖ ជាពិសេសគឺ ទូរស័ព្ទ, សោ, ឬក៏របស់អ្វីផ្សេងទៀត

៤.មិនត្រូវ បន្ថែមអំបិល និងម្រេច មុនពេលដែល អ្នកភ្លក្សម្ហូប នោះឡើយ ៖ ការធ្វើបែបនេះ គឺមានន័យថា អ្នកបានប្រមាថ ទៅដល់ចុងភៅ ដែលធ្វើម្ហូបសម្រាប់អ្នក

៥.ការត្រដុស ចង្កឺះរបស់អ្នក ត្រូវបានចាត់ទុក ថាជាទង្វើមិន គួរសម៖ នេះគឺជាសញ្ញា មួយបង្ហាញថា អ្នកកំពុងគិត ថាសំភារៈនៅ ក្នុងហាងនេះ កខ្វក់ ឬក៏មាន គុណភាពអន់

៦.របៀបក្នុងការ ដាក់សំភារៈសម្រាប់ ទទួលទាន គឺជាការ ផ្តល់នូវសញ្ញាដ៏ ពិសេសសម្រាប់ អ្នករត់តុ (ដូចក្នុងរូប)

៧.ការដាក់ ចង្កឺះរបស់អ្នក គងនៅលើមាត់ចាន គឺត្រូវបានចាត់ទុកថា ជាអាកប្បកិរិយា មិនសមរម្យ

៨.របៀប ទទួលទានស៊ុប ដ៏ត្រឹមត្រូវ (មើលក្នុងវីដេអូ)

៩.ការដាក់ចង្កឹះ បញ្ឈរនៅក្នុង ចានបាយ គឺជាកាយវិការ សម្រាប់ឧទ្ទិស ដល់អ្នកដែលស្លាប់

១០.នេះគឺជា របៀបក្នុងការ ដាក់សំភារៈរបស់ អ្នកឲ្យបានត្រឹមត្រូវ៖ អ្នកមិនគួរ កាន់សម ស្លាបព្រា ឬកាំបិត ជាប់និងដៃ មុនពេលដែល អាហារមិនទាន់ មកដល់នោះទេ អ្នកគួរតែ ដាក់វានៅលើចាន ឲ្យបានសមរម្យ មុននិងអាហារ មកដល់

១១.គួរតែហុច ទាំងអំបិល និងម្រេច ទៅអ្នកអង្គុយ រួមតុជាមួយអ្នក

១២.របៀបក្នុងការ បរិភោគបង្កង ឬក៏ក្តាម (មានក្នុងវីដេអូ)

១៣.កុំនិយាយ ស្របពេលដែល អាហារនៅពេញ ក្នុងមាត់របស់អ្នក

១៤.មិនត្រូវ បញ្ជូនម្ហូប ពីចង្កឺះមួយ ទៅកាន់ចង្កឺះ មួយផ្សេងទៀត នោះទេ

១៥.ការរៀបចំ សំភារៈបរិភោគ ក្នុងលក្ខណៈ មិនផ្លូវការ (ដូចក្នុងរូប)

១៦.ការរៀបចំ សំភារៈបរិភោគ ក្នុងលក្ខណៈ ផ្លូវការ (ដូចក្នុងរូប)

១៧.គួរតែឲ្យ លុយធីប រាល់ពេលដែល អ្នកទៅទទួលអាហារ នៅភោជនីយដ្ឋាន

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះ ការបង្ហាញទាំងនេះ?

ប្រភព៖ diply

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]