ជប៉ុន៖ តារាម៉ូដែល ប្រុសម្នាក់ កំពុងតែ ទទួលបាន ប្រជាប្រិយភាព ពីបណ្តាញសង្គម ដោយសារតែ ទម្រង់មុខ របស់គាត់ និង ការតែងខ្លួន យ៉ាង ឡូយសង្ហារ។

លោក Usuke Devil (ឈ្មោះហៅក្រៅ) ទទួលបាន ភាពល្បីល្បាញ យ៉ាងខ្លាំង ពីស្រទាប់យុវវ័យ ជាមួយនឹង ការលេងខ្លួន និង ភាពស៊ីវីល័យ នៃម៉ូតសម្លៀកបំពាក់ របស់គាត់។ មិនតែប៉ុណ្ណោះ ចំនួនអ្នកចុច Follow គឺកើន ទៅដល់ ១០ម៉ឺននាក់ ឯណោះ នៅក្នុងបណ្តាញ Instagram។ ជាមួយគ្នា នោះដែរ អ្នកគាំទ្រ មួយចំនួន មានការពេញចិត្ត ជាមួយ នឹងទម្រង់មុខ របស់គាត់ បែបជាអក្សរ V-Line ស្បែកមុខ សស្អាត ច្រមុះខ្ពស់ ស្រួច និងភ្នែកធំៗ។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះអ្នក ប៉ែកខាងលិចវិញ គឺពួកគេ មានការតែង ខ្លួន បែបខុសគ្នា ពីខាងអាស៊ី ដោយមិនយក របៀបតែងខ្លួន ដែលស្រដៀង នឹងមនុស្សស្រី ដូចជារូបគាត់ នោះទេ។ ហើយក៏មាន មនុស្សមួយចំនួន បានជំទាស់ ជាមួយនឹង រូបរាងរបស់លោក Usuke ផងដែរ ដោយបាន និយាយថា "លោក Usuke គឺអាចមាន ប្រជាប្រិយភាព បានតែសម្រាប់ នារីអាស៊ី តែប៉ុណ្ណោះ"៕

ចុះសម្រាប់ប្រិយមិត្ត យល់ថា បុរសម្នាក់នេះ ស្រស់សង្ហារដែររឺទេ?















ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]