បច្ចុប្បន្ននេះ សន្ទុះអ្នកប្រើស្មាតហ្វូននៅជុំវិញពិភពលោក មានការកើនឡើង យ៉ាងខ្លាំងគួរឲ្យ កត់សំគាល់ មិនថាទូរស័ព្ទ ដំណើរការ ដោយ Android, iOS ឬក៏ Window Phone នោះទេ។ នៅប្រទេស កម្ពុជា យើងក៏ មិនខុសគ្នាដែរ អត្រា អ្នកប្រើប្រាស់ ស្មាតហ្វូន មានការកើន ឡើងជាប្រចាំ ប៉ុន្តែនៅក្នុង នោះក៏ មិនមែន មានន័យថា ប្រជាជនយើង មានលទ្ធភាពអាច ទិញទូរស័ព្ទទំនើប បានគ្រប់ៗគ្នានោះដែរ។

ថ្ងៃនេះ ខេមបូរីផត នឹងលើកយកនូវស្មាតហ្វូនធុនមធ្យមមួយ មកធ្វើការបង្ហាញប្រិយមិត្តទាំងអស់គ្នាឲ្យ បានស្គាល់ ដោយស្មាតហ្វូន នេះមានគុណ ភាពល្អ តំលៃសមរម្យ និងមានមុខងារ ច្រើនយ៉ាង ដែលអាច បំពេញ តំរូវការរបស់អ្នក បានគួរសម ក្នុងពេល បច្ចុប្បន្ននេះ។


ស្មាតហ្វូនមួយនេះត្រូវបានស្គាល់ថាជាស្មាតហ្វូនរបស់ Singtech ដែលមានឈ្មោះថា SAPPHIRE CHARM MY1។ វាមានរូបរាង តូចល្មមស្អាត ងាយស្រួលកាន់នៅក្នុងដៃ និងបាន បំពាក់មកជាមួយ នឹងអេក្រង់ទំហំ 3.5អ៊ីញ ដែលអាចបង្ហាញរូប ភាពបានច្បាស់គួរសម។ លើសពីនេះទៅទៀត MY1 មានកាមេរ៉ាផ្នែក ខាងក្រោយទំហំ 2MP អាចថតរូប បានច្បាស់ល្មម និងកាមេរ៉ា មុខមានទំហំ 0.3MP។ ស្មាតហ្វូននេះ ដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៏ Android Jellybean 4.2.2 ជាមួយនឹង CPU 1.2GHz Dual Core វាមានរ៉េម 512MB អង្គផ្ទុកទិន្នន័យទំហំ 4GB អាចថែម SD Card ខាងក្រៅបាន និងមានថ្មទំហំ 1200mAH។


លក្ខណៈពិសេសរបស់ SAPPHIRE CHARM MY1 ដែលសមស្របបំផុតសំរាប់ប្រជាជនខ្មែរ យើងនោះ គឺវាមានភ្ជាប់ មកជាស្រេច ជាមួយនឹង ពុម្ពអក្សរ និងក្តារចុចខ្មែរ ចេញពី ប្រអប់តែម្តង។ យើងអាចអានអក្សរ ខ្មែរនៅក្នុងគេហទំព័រ ព័ត៌មានផ្សេងៗ នៅក្នុងបណ្តាញសង្គម Facebook និងអាចវាយអក្សរ ខ្មែរបានទៀតផង។ មិនតែប៉ុណ្ណោះ ជាមួយស្មាត ហ្វូនមួយនេះ យើងអាចថតរូប ស្តាប់ចំរៀង លេងហ្គេម និងទាញយក កម្មវិធីមួយចំនួនពី Playstore មើលវីដេអូ និងអាចកំសាន្ត បានជាច្រើនទៀត។


សរុបមក Singtech SAPPHIRE CHARM MY1 គឺជាម៉ូឌែលមួយដែលមានលក្ខណៈសម្បត្តិ សមរម្យ និងអាច ប្រើប្រាស់ បានគួរសម ហើយអ្វីដែលពិសេសនោះគឺវាមាន តំលៃត្រឹមតែ 55$ តែប៉ុណ្ណោះ ជាមួយប័ណ្ណធានា ពេញរយៈពេលមួយឆ្នាំ ។ វាជាតំលៃមួយដែលល្អ និងសមស្រប ណាស់ជាមួយ នឹងលក្ខណៈសម្បត្តិរបស់វា។ បើសិនជាប្រិយមិត្ត មានចំណាប់អារម្មណ៏ចង់ ជាវវាយក ទៅប្រើប្រាស់ អ្នកអាចទំនាក់ ទំនងបានតាមរយៈ Singtech Showroom ឬក៏ហាងលក់ ទូរស័ព្ទដៃដែលនៅជិត លោកអ្នកបំផុត ។

ប្រភពពី៖ Singtech Cambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]