រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ស្រវឹងបើកបុកម៉ូតូឌុប មួយគ្រឿង បណ្តាលលឱ្យ រងរបួសធ្ងន់ម្នាក់ ហើយរថយន្តបង្ក បានព្យាយាមបើករត់គេច ក៏ទៅបុកម៉ូតូ មួយគ្រឿងទៀត ផ្លោងទៅបោកនឹង ដើមត្របែកព្រៃ រងរបួសធ្ងន់២នាក់ទៀត ហើយរថយន្តបង្ក បន្តបុករបងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋ ទ្រាំមិនបានក៏ស្វាគមន៍ មួយដៃមួយជើងប៊ិះស្លាប់ ។

គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង០៩ និង៥០នាទីយប់ ថ្ងៃទី២៣ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុច ផ្លូវលេខ២២១ កែង១១៨ ក្នុងសង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក ។

ប្រភពបានឱ្តដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 8820 បើកបរដោយបុរសម្នាក់ អាយុប្រហែល៣០ឆ្នាំ ក្នុងស្ថានភាពស្រវឹងជោក ដោយធ្វើដំណើរ តាមផ្លូវលេខ១១៨ ពីកើតទៅលិច បានបើកបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A 5815 ជាអ្នករត់ម៉ូតូឌុប ដឹកភ្ញៀវ២នាក់ ជិះតាមផ្លូវលេខ២២១ ពីជើងទៅត្បូង បណ្តាលឱ្យដួល បាក់ជើងខាងឆ្វេង ចំណែកអ្នករួមដំណើរ រងរបួសស្រាល បានគេចខ្លួនអស់ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]