ភ្នំពេញ៖ ព័ត៌មាន ដ៏រន្ធត់ និងរសើប នៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណី បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ និង ជាម្ចាស់ហាង លក់ត្បូងពេជ្រ យីហោ ហុងកុង កាលពីវេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ នៅតែដក់ជាប់ នៅក្នុងចិត្ត មហាជន គ្រប់ៗគ្នា ពោលគឺនៅតែមាន ភាពភ័យខ្លាច និង ទន្ទឹមរង់ចាំ ការស៊ើបអង្កេតពីសមត្ថកិច្ច យ៉ាងតក់ក្រហល់។

ចម្លែកអ្វី កាលពីថ្ងៃទី ២៣ មួយថ្ងៃក្រោយ ករណីបាញ់សម្លាប់ កណ្តាល រាជធានីភ្នំពេញនេះ នៅលើបណ្តាញហ្វេសប៊ុក ហាក់ដូចជារំជើបរញ្ជួល ទៅលើរូបថតមួយសន្លឹក ដែលអះអាងថា ជាខ្មាន់កាំភ្លើងដៃឆៅ ដែលបង្ហាញវត្តមាន ក្រោយកើតហេតុ ពោលគឺអ្នកលេងហ្វេសប៊ុក សន្និដ្ឋានថា ជាឃាតករ ដោយសារតែ មានសម្លៀកបំពាក់ និង រាងរៅ ដូចទៅនឹងខ្មាន់កៅភ្លើង ដែលថតបាន ដោយកាមេរ៉ា សុវត្ថិភាព បេះបិត។

ទោះជា យ៉ាងណាក៏ដោយ ក្រោយលេចលឺនូវពាក្យ ចចាមអារ៉ាមនេះ សមត្ថកិច្ចក្រុមភ្នំពេញ បានចេញមុខច្រាលចោល ដោយបដិសេធថា មិនមែនជាឃាតករ នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចក៏បាន បើកការប្រជុំបន្ទាន់ ក្រោមវត្តមាន លោកស្នងការ ជួន សុវណ្ណ រហូតឃាត់ខ្លួន បានជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ផងដែរ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ សមត្ថកិច្ចប្រមូលបានភស្តុតាង មួយចំនួនហើយ ហើយបើយោងតាម ព័ត៌មាន ហង្សមាស ដែលផ្សាយពេលព្រឹកនេះ បាននិយាយថា ករណីបាញ់សម្លាប់នេះ ទំនងកើតឡើង ដោយសារតែ ទំនាស់ដីធ្លី។

រូបភាពដែលគេភ្ញាក់ផ្អើលថា ខ្មាន់កាំភ្លើង បង្ហាញវត្តមាន ក្រោយកើតហេតុ





វីដេអូ ទិដ្ឋភាពក្រោយកើតហេតុ៖

វីដេអូ បាញ់សម្លាប់៖

ព័ត៌មានចាស់៖ ទិដ្ឋភាព លើកសាកសព ឧកញ៉ា អ៊ឹង ម៉េងជឺ ក្រោមដំណក់ទឹកភ្នែក យំ សោក របស់ក្រុមគ្រួសារ (មានវីដេអូ)

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]