ខេត្តក្រចេះ ៖ ជនសង្ស័យជា ឪពុកមា ដែលបានចាប់រំលោភ ក្មួយស្រីសាច់ថ្លៃជា អនីតិជនមានរយៈពេល ជាង១ឆ្នាំ ទើបបែកធ្លាយ គឺត្រូវ តុលាការខេត្ត សម្រេចឃុំខ្លួននៅ ពន្ឋនាគារនៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៤ នេះ ក្រោយពីកម្លាំង នគរបាលស្រុកសំបូរ បានចាប់ឃាត់ ខ្លួន មក សាកសួរបាន រយៈពេល២ថ្ងៃរួចមក។

ប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះសេក ហាន អាយុ៥២ឆ្នាំ មានទីលំនៅភូមិទន្សោងធ្លាក់ ឃុំ កំពង់ចាម ស្រុកសំបូរ និងបានធ្វើសកម្មភាព ចាប់រំលោភក្មួយស្រី សាច់ថ្លៃមានវ័យ១៤ឆ្នាំ បានសម្រេច ជាច្រើនលើក រហូតមានរយៈពេល ១ឆ្នាំ ទើបបែកធ្លាយ។

ក្មេង ស្រីរងគ្រោះជា ក្មេងកំព្រាឪពុកម្តាយ និងបានមករស់ នៅជាមួយនឹងគ្រួសាររបស់ ជនសង្ស័យតាំងពីតូច ដោយនាងជាក្មួយស្រី បង្កើត របស់ស្ត្រីជា ប្រពន្ធជនសង្ស័យ។ តែជន សង្ស័យបានធ្វើសកម្មភាព ចាប់រំលោភនាងតាំង ពីនាងមានអាយុ១៣ឆ្នាំ ទើបបែកធ្លាយ៕


ឪពុកមាដែលជាជនជាប់ចោទ

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]