រាជធានីភ្នំពេញ ៖ យុវជន២ក្រុមគ្រាន់ តែជិះម៉ូតូវ៉ា គ្នាទៅវិញ ទៅមកសម្លឹង មុខឌឺដង ដាក់គ្នាក៏កើត ជាជម្លោះ ដេញតាមធាក់ ម៉ូតូផ្តួល ហើយ កាប់ ម៉ូតូ ចំនួន៤កាំបិត តែមិនបានកាប់ មនុស្សរងរបួសទេ ។ ហេតុការណ៍នេះ បានកើតឡើង កាល ពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី២២ វិច្ឆិកា នៅមុខ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត តាមផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន  ។

ជនបង្កមានគ្នា ៣នាក់ជិះ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD 6073 បើកបរដោយ ឈ្មោះ សៅ ពិយោ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ វិទ្យាល័យ ទួលស្វាយព្រៃ ស្នាក់នៅភូមិ ចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ អ្នករួមដំណើរជាមួយ មាន ឈ្មោះ ថៃ គឹមសេង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យ ទួលស្វាយព្រៃ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត មានឈ្មោះ សេង ណារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ វិទ្យាល័យ ទួលស្វាយព្រៃ ស្នាក់នៅភូមិ ចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះ មានគ្នា២នាក់បើកបរ ម៉ូតូដោយឈ្មោះ ហាស់ សោភណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជួយ លក់ដូរម្តាយនៅផ្ទះ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ និងមិត្តភក្កិ ដែលរួម ដំណើរជាមួយឈ្មោះ សាន់ និរុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិង ស្នាក់ នៅដូចគ្នា ។

បើតាមសម្តីរបស់ ជនរងគ្រោះបាន ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជិះម៉ូតូ PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY 9569 ជិះគ្នា ២នាក់ ទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយ ម៉ូតូបង្ក ខណៈមកដល់ចំណុច ខាងលើស្រាប់តែ ម៉ូតូទាំងពីរគ្រឿងជិះវ៉ា ទៅវិញទៅមក ហើយសម្លឹងមុខ ឌឺដងដាក់គ្នា ធ្វើឲ្យជនបង្កដែលមាន កាំបិតបុ័ងតោ នៅជាប់នឹងខ្លួនបាន ជិះម៉ូតូ ដេញតាម ហើយ ឈ្មោះ សេង ណារ៉ា ជា អ្នកធាក់ផ្តួល ម៉ូតូជនរង គ្រោះ ចំណែកឈ្មោះ ថៃ គឹមសេង ជាអ្នកចុះទៅកាប់ ម៉ូតូចំនួន៤បុ័ងតោ ធ្វើឲ្យខូចខាតម៉ូតូ តែមិនបានកាប់ ជន រងគ្រោះ ។

ក្រោយពេលកើតហេតុ ជនបង្កប្រញាប់ប្រញាល់ ឡើងជិះម៉ូតូរត់គេច ចូលទៅ ក្នុងកោះពេជ្រ ធ្វើឲ្យជនរងគ្រោះ ជិះម៉ូតូដេញតាម ជាប់រហូត ប្រទះ ឃើញបានប្តឹង សន្តិសុខកោះពេជ្រ ឲ្យជួយឃាត់ខ្លួនជនបង្ក ដែលមានលាក់ទុកកាំបិត បុ័ងតោ ទើបសន្តិសុខ ប្រទះឃើញ កាំបិត បុ័ងតោ ក៏ធ្វើការ ឃាត់ខ្លួន ប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ ទន្លេបាសាក់យកទៅ សាកសួរ ធ្វើកំណត់ហេតុដឹងថា រឿងកើតហេតុនៅ ប៉ុស្តិ៍ នគរបាល ទំនប់ទឹកក៏បញ្ជូន ជនបង្កនិងជនរង គ្រោះទៅប៉ុស្តិ៍ ទំនប់ទឹក ដោះស្រាយបន្តទៀត ។

បន្ទាប់ពីឃាត់ខ្លួន ជនបង្កបានហើយ ជនរងគ្រោះ បានទាមទារសំណង ៤០០ដុល្លារ តែជនរងគ្រោះសង ២០០ដុល្លារ ការចរចាគ្នាមិនទាន់ ត្រូវរ៉ូវគ្នានៅឡើយទេ ៕




ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និង កាំបិតប៉័ងតោដែលដកហូតពីជនបង្ក



យុវជនដែលជិះម៉ូតូវ៉ាគ្នាឌឺដងដាក់គ្នាត្រូវប៉ូលិសនាំមកសាកសួរនៅប៉ុស្តិ៍


ម៉ូតូដែលត្រូវជនបង្កកាប់បំផ្លាញ និង ម៉ូតូជនបង្ក ហុងដាឌ្រីម ពណ៌ខ្មៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]