រាជធានីភ្នំពេញ ៖ នារីជានិស្សិតពេទ្យ ម្នាក់ត្រូវជនសង្ស័យ ២នាក់វាយមួយ ស្វាយកាំភ្លើងប្លន់ យកម៉ូតូមួយ គ្រឿងម៉ាក MSX ធ្វើឱ្យរាល កៃកាំភ្លើង ផ្ទុះរងរបួស ។ ហេតុការណ៍នេះបង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២១ វិច្ឆិកា នៅមុខផ្ទះជួលភូមិ រោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះដែល រងរបួសមានឈ្មោះ ស មុនីភត្ត្រា ភេទស្រី អាយុ១៩ឆ្នាំ ជានិស្សិតពេទ្យឆ្មប ស្នាក់នៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ របួសបញ្ឆិត ស្មាខាងស្តាំ ចំណែកម្ចាស់ ម៉ូតូឈ្មោះ ឈឿន ចិន្តា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ ។

ប្រភពព័ត៌មាន ពីឈ្មោះ ឈឿន ចិន្តា បានឲ្យដឹងថា មុនពេលកើតហេតុ នាងជិះម៉ូតូ MSX ពណ៌ស អត់ស្លាកលេខ ជាម៉ូតូទើបនឹងទិញ ធ្វើ ស្លាកលេខ មិនទាន់បានផង ដឹកមិត្តភក្កិ ស មុនីភត្ត្រា ពីម្តុំមុខពេទ្យ មិត្តភាពខ្មែរសូវៀត ទៅផ្ទះរបស់នាងស្នាក់នៅ ខណៈពេលជិះ ឌុបគ្នា ទៅដល់ផ្ទះហើយ នាងអត់មានសោ ចូលផ្ទះដោយសារ បង របស់នាងចេញទៅក្រៅ ។ បន្ទាប់មកនាងក៏ ទូរស័ព្ទសួរបង នៅម្តុំមន្ទីរពេទ្យ ព្រះកុសុមៈក៏ ជិះម៉ូតូទាំងពីរ នាក់ទៅយកកូនសោផ្ទះ ពីបង ហើយត្រឡប់ទៅផ្ទះវិញ ដោយមិនបានដឹងថា ជនសង្ស័យជិះម៉ូតូ តាមនាងតាំង ពីពេលណាមកទេ ទាល់តែមកដល់មុខ ផ្ទះបម្រុងនឹងចាក់សោ ផ្ទះស្រាប់តែ ជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាក លេខ មួយគ្រឿង ជិះមកដល់បាន ដកកាំភ្លើងវាយ ឈ្មោះ ស មុនីភត្ត្រា មួយស្វាយកាំភ្លើង ស្រាប់តែកាំភ្លើង រាលកៃផ្ទុះមួយ គ្រាប់ចំបញ្ឆិត ស្មាខាងស្តាំបណ្តាល ឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យ បានយកម៉ូតូជិះទៅបាត់ ចំណែកម្ចាស់ម៉ូតូ មិនមានរងរបួសទេ ។

ក្រោយពេលកើត ហេតុនារីរងរបួស ត្រូវបានមិត្តភក្កិ និង អ្នកជិតខាងបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យព្រះកុសុមៈ ចំណែកម្ចាស់ម៉ូតូ បានទៅដាក់ ពាក្យ បណ្តឹងនៅ ប៉ុស្តិ៍ភ្នំពេញថ្មី៕





នារីរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]