ភ្នំពេញ៖ នៅវេលាម៉ោង ៩៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ស្រ្តីឈ្មោះ កែវ ពៅ អាយុ ៤៨ឆ្នាំ មុខរបរអ្នករើស អេតចាយ មានទីលំនៅក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ បានប្រគល់ កាំភ្លើង ប្រភេទAKមួយដើមគ្មានបង់ ដែលរើសបាន នៅម្ដុំផ្សារអូឫស្សី ទៅឱ្យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹង មានជ័យ នឹងកំលាំងអាវុធហត្ថ ដែលប្រចាំការណ៍ នៅក្នុង សង្កាត់។ ការប្រគល់កាំភ្លើង របស់ស្រ្តីរូបនេះ បានធ្វើ ឡើងក្នុងការចូលរួមចំណែក រក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ សង្គម ។

លោក សេង សាញ់ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា ដែលរើសបានអាវុធ នៅតាមទី សាធារណៈ ត្រូវរាយការណ៍ និងប្រគល់ជូន អាជ្ញាធរនិងសមត្ថកិច្ចយកមករក្សាទុក កុំយកទៅប្រើ ផ្តេសផ្តាស់ និងខុសទិសដៅ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]