រាជធានីភ្នំពេញ៖ផ្ទះលក់កាហ្វេមួយ កន្លែងស្ថិតនៅផ្ទះ លេខ៥ ក្រុម៣៥ ភូមិ៧ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវ អគ្គិភ័យ ឆាបឆេះបង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២២ វិច្ឆិកា បណ្តាលឲ្យខូចខាត សម្ភារៈមួយចំនួន ។

ម្ចាស់ផ្ទះដែលជួល លក់កាហ្វេមាន ឈ្មោះ ស៊ុន នារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះជួល កើតហេតុខាងលើ ជាផ្ទះ ឈើប្រក់ សង្ក័សី មានទំហំ៤ម៉ែត្រ គុណ១៦ម៉ែត្រ ។ ម្ចាស់ផ្ទះជួល ដែលឆេះនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទើប នឹងលក់ កាហ្វេ រួចរាល់ហើយ បាន រៀបចំបិទទ្វារ សម្រាក ស្រាប់តែមាន អ្នកជិតខាងគោះទ្វារ ហៅប្រាប់ថា មានភ្លើងឆេះផ្ទះ ក៏ចេញមក បើកទ្វារផ្ទះ ស្រាប់តែ មានផ្សែងហុយ ទ្រលោមចូលក្នុង ផ្ទះទៅ ហើយ ព្រោះភ្លើងបានឆាបឆេះ ពីខាងក្រោមដែល មានទឹក ហើយគរគំនរ ឈើ និងសំរាម ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ បានយកបំពង់ ពន្លត់អគ្គិភ័យបាញ់ អស់៥បំពង់ ភ្លើងបានរលត់ ស្ងប់ស្ងាត់បន្តិចមាន រថយន្តពន្លត់ អគ្គិភ័យ ២គ្រឿង ទៅ ដល់បាញ់ ទឹកអស់ មួយគ្រឿងទៀតទើប រលត់អស់ទាំងស្រុង ។ សមត្ថកិច្ចបាន ឲ្យដឹងថា អគ្គិភ័យខាងលើនេះ ឆេះចេញពីគំនរសំរាម និងគំនរឈើ ដែលនៅ ក្រោមផ្ទះដែលជាបឹង មានទឹកអាចមក ពីមានអ្នកចោល កន្ទុយបារី បោះចោល យូរទៅបង្ក ជាអណ្តាត ភ្លើងបណ្តាល ឲ្យឆាបឆេះ តែមិន បណ្តាលឲ្យ ខូចខាតសម្ភារៈ នៅក្នុងផ្ទះ និងមានអ្នករងរបួសទេ ព្រោះទើបតែឆេះ នៅខាងក្រោម ៕






ទិដ្ឋភាពចោមរោមមើលកន្លែងកើតហេតុ និង រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍នៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]