ភ្នំពេញៈ ពិធីការិនី ស្រីស្រស់ធ្មេញ ជំពើស កញ្ញា គង់ វង្សយ៉ាទី បាន បង្ហាញពីភាពហ៊ឺហារ ស៊ីវិល័យ ជាបន្តបន្ទាប់ ក្រោយពីនាងក្លាយទៅ ជាតារាមួយដួង ដែលមានភាពលេចធ្លោ និងកេរ្តិ៍ឈ្មោះ កាន់តែល្បី ហើយជារឿយៗនាងតែងតែ ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេស មិនដាច់ទេ ជាក់ស្តែងថ្មីៗនេះ នាងក៏ទើប តែបង្ហាញវត្តមាន ចេញទៅដើរកម្សាន្តនៅប្រទេសចិន យ៉ាងរំភើយទៀតផង ។

ថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី ប្រចាំក្នុងកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា គង់ វង្សយ៉ាទី បានរំលេច រូបថតជាច្រើនសន្លឹក បង្ហោះ នៅ ពាសពេញ បណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន របស់នាង ដែលបង្ហាញយ៉ាងច្បាស់ថា ពេលនេះនាង និងម្តាយ កំពុង តែនៅដើរកម្សាន្ត នៅប្រទេសចិន យ៉ាង រំភើយនិង ហ៊ឺហារជាទីបំផុត ។

បើតាមប្រភពពី អ្នកសិល្បៈបានបង្ហើបឲ្យដឹងថា តារាស្រី កញ្ញា គង់ វង្សយ៉ាទី បានធ្វើដំណើរចាកចេញ ទៅដើរលេងនៅប្រទេសចិន តាំង ពីថ្ងៃទី២០ ខែវិច្ឆិកាម្ល៉េះ ដោយ យ៉ាទី គេធ្វើដំណើរទៅជាមួយ ម្តាយគេ ប៉ុន្តែសម្រាប់ដំណើរកម្សាន្តនេះ យ៉ាទី មិនបានបញ្ជាក់ ច្បាស់ថា នាងចេញទៅដើរលេង ជាលក្ខណៈ ឯកជន ជាមួយម្តាយ ឫលួចចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសជាមួយគូស្នេហ៍ បង្កើនភាព ផ្អែមល្ហែម ស្ងាត់ៗ ដោយយកម្តាយ ទៅធ្វើជារនាំង គេចពីភ្នែក អ្នកកាសែតឫយ៉ាងណាឡើយ ហើយក៏ មិនដឹង ថា នាងគ្រោងត្រឡប់ មក ប្រទេសវិញ នៅពេលណាឡើយ ។

ទាក់ទងនិងការដែល នៅសុខៗតារាស្រី កញ្ញា គង់ វង្សយ៉ាទី នាំ ម្តាយចេញទៅដើរកម្សាន្ត នៅប្រទេស ចិននោះ គេហទំព័រ Looking TODAY មិនអាចទាក់ទៅ ដើម្បីឲ្យនាងបកស្រាយជុំវិញ ការលើក ឡើងខាងលើនេះបានទេ ដោយសារតែពេលនេះ តារាស្រីរូបនេះ កំពុងតែមានវត្តមាននៅ ក្រៅប្រទេស នៅ ឡើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]