កេនយ៉ា៖ នេះពិតជា ហេតុការណ៍ គួរឲ្យតក់ស្លុត ក្រោយពី ក្រុមយុវជន អ៊ីស្លាមជ្រុលនិយម បានវាយឆ្មក់ ទៅលើឡានក្រុងមួយ ក្នុងប្រទេស កេន យ៉ា និង សម្លាប់មនុស្ស ២៨នាក់ ដែលមិនមែនជា អ្នកកាន់ សាសនាអ៊ីស្លាម ដើម្បីធ្វើការ សងសឹកទៅលើ ប៉ូលីសដែល បានចុះវាយ ឆ្មក់ និង ចាប់ខ្លួនមនុស្ស ក្នុងព្រះវិហារ អ៊ីស្លាម មួយកន្លែង ក្នុងទីក្រុង Mombasa ។

បើតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងហេតុការណ៍ ដ៏រន្ធត់នេះ មានមនុស្ស រហូតដល់ ២៨ នាក់ ដែលមាន មនុស្សស្រី ៩នាក់ និងមនុស្ស ប្រុស ១៩នាក់ ត្រូវបាន បាញ់សម្លាប់ នៅកន្លែងកើតហេតុតែម្តង។

ប្រភពដដែល លើកឡើងថា ក្រុមខ្មាន់កាំភ្លើង អ៊ីស្លាមជ្រុលនិយម បានវាយឆ្មក់លើ ឡានមួយគ្រឿង ខណៈឡានក្រុងនេះ កំពុងធ្វើដំណើរពី តំបន់ Mandera ទៅ Nairob ជាទីក្រុងមួយ នៅតាមបណ្តោយ ព្រំប្រទល់ប្រទេស សូម៉ាលី។ ចំពោះ ជនរងគ្រោះទាំង ២៨នាក់ ដែលត្រូវបាន បាញ់ សម្លាប់ គឺ ដោយសារពួក ក្រុមខ្មាន់កាំភ្លើង បានបង្ខំឲ្យពួកគេ អានវគ្គមួយ ក្នុងព្រះគម្ពីរ កូរ៉ាន ហើយពួកគេ មិនអាចអានបាន ក៏ត្រូវបាញ់សម្លាប់ យ៉ាងសាហាវ ស្តែងៗ តែម្តង។

ប្រភពដដែល បានលើកឡើងថា មុននឹងធ្វើការ សម្លាប់អ្នកដំណើរ មិនមែនជាអ្នកកាន់ សាសានា អ៊ីស្លាម  ក្រុមខ្មាន់កាំភ្លើង បានវាយឆ្មក់ ឡានក្រុង ហើយបញ្ជាឲ្យ អ្នកដំណើរ ចុះពីឡានក្រុង ហើយបាន ធ្វើការបែងចែក អ្នកដំណើរ ដែលកាន់សាសនា អ៊ីស្លាម និង អ្នកដំណើរ មិនកាន់អ្នកអ៊ីស្លាម ចេញពីគ្នា។ បន្ទាប់មក ពួកគេ  បានបញ្ជាឲ្យ អ្នកកាន់សាសនា អ៊ីស្លាម ឡើងលើឡានក្រុង និង អនុញ្ញាតឲ្យ ធ្វើដំណើរបន្ត។ ក្នុងនោះ ជនរងគ្រោះ ខ្លះដែលស្លាប់ គឺជាអ្នកដំណើរធម្មតា ធ្វើដំណើរទៅ កាន់តំបន់ Nairobi ដើម្បីចូលរួមរីករាយ ក្នុងរដូវកាល បុណ្យ ណូអ៊ែល ខាងមុខនេះ។

យ៉ាងណាមិញ ក្រោយពី ហេតុការណ៍នេះ បានកើតឡើង នាំឲ្យមាន ការភ្ញាក់ផ្អើល បន្ទាប់មក ប៉ូលីស និង ក្រុមការងារ កាកបាទក្រហម បានទៅ កន្លែង កើតហេតុ ក្នុងគោលបំណង អាចជួយជនរងគ្រោះ មិនទាន់ស្លាប់។ បន្ទាប់មក ក៏មាន ឧទ្ធម្ភាគចក្រ មកដឹកសាកសព ជនរងគ្រោះ ទៅកាន់ មន្ទីរពេទ្យ ក្នុងតំបន់ Mandera ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះ បានកើតមានឡើង ក្រោយពីពេល ដែលមនុស្សម្នាក់ ត្រូវបានបាញ់សម្លាប់ ហើយច្រើនជាង ៣៥០ នាក់ទៀត ត្រូវបាន ចាប់ខ្លួន ដោយកងកម្លាំង ការពារសន្តិសុខ ប្រទេសកេនយ៉ា នៅពេល ក្រុមកងកម្លាំងបាន វាយឆ្មក់ លុកលុយចូល ក្នុងព្រះវិហារសាសនា អ៊ីស្លាម មួយ ក្នុងទីក្រុង Mombasa ៕




រូបភាពៈសាកសពជនរងគ្រោះ និង រថយន្តក្រុងដែលត្រូវវាយឆ្មក់





រូបភាពៈ សាកសពជនរងគ្រោះត្រូវបានដឹកដោយឧទ្ធម្ភាគចក្រ និង គ្រួសារជនរងគ្រោះសាកសពរងចាំដោយយំ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]