រុស្ស៊ី៖ នេះពិតជារឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលប្រធានាធិបតី រុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) នឹងទទួលបាន ខ្សែក្រវាត់ខ្មៅ កំរិត ៨ ដាន់ ក្នុងក្បាច់គុណ ការ៉ាតេ កាលពីពេលថ្មីៗនេះ។

មូលហេតុ ដែលបណ្តាលឲ្យ លោកប្រធានាធិបតី ពូទីន ព្យាយាម ហាត់ក្បាច់គុណ ការ៉ាតេ រហូតបាន ទទួលបានកំរិត ខ្សែក្រវ៉ាត់ខ្មៅ ៨ ដាន់ ពីសហព័ន្ធកីឡាដូច្នេះ ដោយសារតែ អតីតមេដឹកនាំ សហភាពសូវៀត លោក Mikhail Gorbachev បានធ្វើការ រិះគន់លោកពូទីនថា ជាមនុស្ស ដែលគិតថា ខ្លួនឯង ឆ្លាតជាងគេ និង តាំងខ្លួនជាព្រះ ព្រោះតែ លោកប្រធានាធិបតី រស្ស៊ីបច្ចុប្បន្ន (ពូទីន) មិនដែល ពិភាក្សា ជាមួយនឹង រូបគាត់ (Gorbachev) ឡើយ។

លោក Mikhail Gorbachev បានបន្តទៀតថា លោកធ្លាប់ចាប់ផ្តើម មានអារម្មណ៍ ដូចជាលោក ពូទីន ដែរ នៅពេលលោក មានជំនឿចិត្តលើខ្លួនឯងខ្លាំងពេក ដែលពេលនោះ កាលដែលលោក នៅកាន់អំណាច លោកគិតថា លោកគ្មាន នៅក្រោមនរណាម្នាក់ ទាំងអស់ ក្រៅពីព្រះ ដូច្នេះ នៅពេលនេះ លោកគ្រាន់តែចង់ ប្រាប់ដល់លោក ពូទីន ថា «កុំគិតថាខ្លួនឯង ឆ្លាតជាងគេឲ្យសោះ ពីព្រោះនេះគឺជា អាវុធ ដ៏សាហាវ ដែលធ្លាប់បំផ្លាញ រូបខ្ញុំ (Gorbachev)»។

ក្នុងនោះដែរ អតីតភ្នាក់ងារ ស៊ើបការសម្ងាត់ និង សន្តិសុខផ្ទៃក្នុង របស់សហភាពសូវៀតម្នាក់ ក៏បានទទួលពាន រង្វាន់ ផ្នែកក្បាច់គុណ ខ្សែក្រវាត់ ៩ ជាន់ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះដែរ។ នៅក្នុងជីវប្រវត្តិរបស់គាត់ បានសរសេរថា «ក្បាច់គុណយូដូ បង្រៀន ឲ្យមនុស្ស ចេះគ្រប់គ្រងខ្លួនឯង, មានសមត្ថភាព ដឹងពីចំនុចខ្លាំង និង ខ្សោយ របស់គូសត្រូវ។ ដូច្នេះ ការរៀនក្បាច់គុណ ទាំងនេះ ខ្ញុំប្រាកដណាស់ ថាវាពិតជាមានប្រយោជន៍ សំរាប់ អ្នកនយោបាយទាំងឡាយ ផងដែរ»។

យ៉ាងណាមិញ ប្រធានាធិបតី លោកពូទីន  នឹងទទួល ពានរង្វាន់ខ្សែក្រវាត់ខ្មៅ ៨ ដាន់ នៅក្នុងខែធ្នូ ខាងមុខនេះ ដែលស្ថិតនៅក្នុងកំឡុងពេល ប្រកួតជើងឯក កីឡាពិភពលោក៕


ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]