អាមេរិក៖ អ្នកវិទ្យាសាស្ត្រ ដែលស្រាវជ្រាវ ទៅលើមនុស្ស ភពក្រៅ (UFO) បានបង្ហាញ រូបថតពិត ប្រាកដមួយ ដែលពួកគេអះអាងថាជា រូបពិតរបស់ មនុស្សភពក្រៅ ដែលត្រូវបានថត ក្រោយពេលដែល គេធ្វើការ វះកាត់ពិនិត្យសាកសពរួច នៅទីបញ្ជាការដ្ឋាន សំងាត់របស់អាមេរិក ឈ្មោះ Area 51 កាលពី ៦៧ ឆ្នាំមុន។

រូបមួយសន្លឹក ខាងលើ បានថតទុកជា ឯកសារ ដោយក្រុមហ៊ុន ផលិតកាមេរ៉ា និងស្វីលថត ដ៏ចំណាស់ មួយឈ្មោះ Kodak កាលពីឆ្នាំ ១៩៤៧ ជាឆ្នាំ ជាមួយគ្នា ក្នុងហេតុការណ៍ ធ្លាក់យាន្តអវកាស UFO របស់ ភពផ្កាយ ដែលគេឲ្យ ឈ្មោះថា Roswell ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។ លោក Carey ដែលជា អ្នកតាមដានរឿង ខាងលើ ពេលនេះបានទាក់ទង ទៅក្រុមហ៊ុន Kodak ដើម្បីសុំពី កាលបរិច្ឆេទពិត ប្រាកដ របស់រូបថតមនុស្ស ភពផ្កាយដែល Kodak បានថតនោះ។

“រូបថតនោះ គឺជារូបពិត ថតតាំងពីឆ្នាំ ១៩៤៧ ដែលយើងមើល ទៅអាចដឹងបានថា វាមិនមែន ជាបច្ចេកទេស កែច្នៃដោយ Photoshop ដូចរូបដែល គេធ្វើ បច្ចុប្បន្ននេះទេ។ មនុស្សភពផ្កាយ ម្នាក់នោះ អាច មានកំពស់ ប្រហែល ៤ហ្វីត ឬ១.២១ ម៉ែត្រ ហើយក្បាលរបស់គេ ស្រដៀងទៅហ្នឹងក្បាល របស់សត្វល្អិត ម៉្យាង របស់ភព ផែនដី យើង។ ក្បាលមួយផ្នែក និង គ្រឿងក្នុងរបស់ មនុស្សភពផ្កាយ នោះត្រូវគេវះកាត់ យកចេញ ដើម្បីយកទៅពិសោធន៍ និងដើម្បីរក្សា សាកសពទុក តាមការប៉ុនប៉ង របស់អ្នកវិទ្យាសាស្ត្រសម័យនោះ” លោក Carey បានបន្តឲ្យដឹងយ៉ាងដូច្នេះ៕

តើប្រិយមិត្តអ្នកអានជឿថារូបនោះពិតជារូបមនុស្សភពផ្កាយមែន ឬអត់?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]