រុស្សី៖ យុវជនទំនើង បីនាក់ ត្រូវដួលដេក ទៅលើដី ខណៈខ្លះទៀត ភ័យស្លន់ស្លោរ មិនហ៊ានតដៃ នៅពេលដែល ពួកគេ ទៅរញ៉េរញ៉ៃ ជាមួយនឹងប្រពន្ធ របស់បុរសម្នាក់ នៅខាងក្រៅបារមួយកន្លែង នាទីក្រុង Starokorsunskaya ភាគនិរតី ប្រទេសរុស្សី ប៉ុន្តែមានដឹងឯណា ប្តីរបស់ស្ត្រីម្នាក់នោះ គឺជាអ្នក ប្រដាល់អាជីព ជំនាញខាងប្រើប្រាស់ កណ្តាប់ដៃ គ្មានមេត្តានោះ។

យោងតាមសាក្សី ដែលនៅ កន្លែងកើតហេតុ លោក Eldar Vinogradoff  អាយុ ២៧ ឆ្នាំ បានប្រាប់ឲ្យដឹងថា «ពួកយុវជនទំនើងនេះ មានគ្នាប្រមាណជា ១០ នាក់ ខណៈ Nicolai Vlasenko អ្នកប្រដាល់អាជីព មានគ្នាតែ ម្នាក់ឯងគត់។ ស្រាប់តែពេលនោះ មានយុវជន ទំនើងម្នាក់ អាងមានគ្នាច្រើន ដោះអាវ សម្តៅទៅវាយ Vlasenko ប៉ុន្តែត្រូវអ្នកប្រដាល់ វ័យ ២៩ ឆ្នាំរូបនេះ ដាក់មួយដៃ ដេកស្តូកតែម្តង។ ម្នាក់ទៀតដើរមួកជួយ ក៏ត្រូវមួយដៃ ដួលដេកទៀត ហើយអ្នកទីបី ត្រូវបីដៃ ដួលសន្សឹមៗ ទៅនឹងដីដែរ»។

ក្រោយមក ក្រុមយុវជនទំនើង ដែលតែងតែ បង្កអសន្តិសុខ ក្នុងតំបន់ មួយក្រុមនេះ បានដាក់ពាក្យបណ្តឹង ប្តឹងអ្នកប្រដាល់ Vlasenko ថាបង្ករបួសស្នាម ប៉ុន្តែមិនមានចំណាត់ការ ពីសំណាក់ប៉ូលីសនោះទេ ដោយសារតែ នេះជាការ ការពារខ្លួន តែប៉ុណ្ណោះ ខណៈលោក មានតែម្នាក់ឯង តតាំងជាមួយនឹង មនុស្ស ជាច្រើននោះ៕


ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]