ឥណ្ឌូនេស៊ី៖ ការលេចធ្លាយ ព័ត៌មាន អំពីការធ្វើតេស្តព្រហ្មចារីយ នៅក្នុងស្ថាប័ន អង្គភាពប៉ូលីស របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំង រហូតមានការ ហាមប្រាម នូវការអនុវត្តវិធីនេះ ពីសំណាក់ អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថែមទៀតផង។

ប្រភពព័ត៌មាន បានឲ្យដឹងថា វេបសាយ ប៉ូលីសឥណ្ឌូនេស៊ី ធ្លាប់បានផ្សព្វផ្សាយ អំពីដំណឹង ជ្រើសរើសប៉ូលីសស្រី ឲ្យចូលបំរើការងារ នៅក្នុងអង្គភាពរបស់ខ្លួន ដោយតម្រូវឲ្យ រាល់នារីទាំងឡាយ ដែលមានបំណង ចង់ក្លាយប៉ូលីសស្រី ត្រូវតែឆ្លងកាត់ ការធ្វើតេស្ត ព្រហ្មចារីយ៍ ជាមុនសិន ដើម្បីឲ្យប្រាកដថា ពួកនាងនៅបរិសុទ្ធ មិនធ្លាប់ពាក់ព័ន្ធ ទំនាក់ទំនងផ្លូវភេទពីមុនមក។ យ៉ាងណាមិញ ក្រោយពីលេចចេញព័ត៌មានរួចមក នាយប៉ូលីសឥណ្ឌូនេស៊ី បានចេញមុខអះអាងថា ពេលនេះ មិនមានការអនុវត្តនូវការ ធ្វើតេស្តនោះ តទៅទៀតឡើយ។

តាមរយៈការបញ្ជាក់ពីនារីម្នាក់ ដែលធ្លាប់បាន ឆ្លងកាត់ការធ្វើតេស្តនោះ កន្លងមក បានប្រាប់ពីបទពិសោធន៍ របស់នាង ឲ្យដឹងថា នាងមិនពេញចិត្តទាល់តែសោះ។ នាងបានបន្តប្រាប់ដល់ អ្នកយកព័ត៌មានថា៖ «ខ្ញុំខ្លាចណាស់ ក្រោយពីធ្វើតេស្តនោះរួច គឺខ្ញុំខ្លាចក្រែងតែ លែងមាន ភាពបរិសុទ្ធ តទៀតទេ ព្រោះថា វាពិតជា ធ្វើឲ្យខ្ញុំឈឺខ្លាំងណាស់។ ចំណែកមិត្តខ្ញុំវិញ នាងសន្លប់បាត់ស្មារតីតែម្តង ក៏ព្រោះតែ ឈឺចាប់ខ្លាំងពេក»៕

ចុះប្រិយមិត្ត យល់ឃើញ ដូចម្តេច ទៅវិញដែរ?


រូបភាព: ប៉ូលីសឥណ្ឌូនេស៊ី កំពុងឈរតំរង់ជួរ

ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]