ចិន៖ ជនអគតិ និង មានសតិមិនប្រក្រតីម្នាក់ មានការងារផ្នែកអនាម័យ ជាអ្នកបោសសំអាត នៅក្នុងមន្ទីរពេទ្យមួយកន្លែង បានប្រព្រឹត្តបទល្មើស យ៉ាងសាហាវព្រៃផ្សៃ ដោយចាក់សម្លាប់មនុស្ស អស់ ៧នាក់ រួមមាន គិលានុបដ្ឋាយិការ ចំនួន ៦នាក់ និង បុគ្គលិកផ្នែករដ្ឋបាល ម្នាក់។

នេះជាករណី ក៏គួរឲ្យភ្ញាក់ផ្អើល ចុងក្រោយមួយ នៅក្នុងប្រទេសចិន ក្រោយពីមាន ករណីស្រដៀងគ្នានេះ កាលពី ២ឆ្នាំមុនកន្លងទៅ ផងដែរ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៣ និង ៣០នាទី ទៀបភ្លឺ ក្នុងបរិវេណមន្ទីរពេទ្យយោធា ២៨១ នៃទីក្រុង Qinhuangdao នាខេត្ត Hebei ។

ប្រភពបន្តឲ្យដឹងទៀតថា ប៉ូលីសបានធ្វើអន្តរាគមន៍ ចុះចាប់បាន ជនដៃដល់ ដែលត្រូវបានស្គាល់ឈ្មោះថា Li Xiaolon វ័យ ២៧ឆ្នាំ និង ជាបុគ្គលិកផ្នែកបោសជូត នៅក្នុងបរិវេណកន្លែងទទួលទានអាហារ (កង់ទីន) នៃមន្ទីរពេទ្យ កើតហេតុខាងលើផ្ទាល់ តែម្តង។ នៅក្រោយពេលកើតហេតុ ជនសង្ស័យរូបនេះ មិនបានគេចខ្លួនទៅណាទេ ដោយរូបគេបាន ត្រឡប់ចូលទៅសង្ងំក្នុងបន្ទប់គេងរបស់ខ្លួនវិញ មុនពេល ប៉ូលីសចុះទៅដល់ និង ធ្វើការចាប់ខ្លួន៕


រូបភាព: ជនល្មើស(រូបតូច) និង ទីតាំងខាងក្រៅ កន្លែងកើតហេតុ

 

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]