ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់អះអាង ថាខ្លួនត្រូវជន សង្ស័យម្នាក់ ក្នុងចំណោម២នាក់ វាយ និងដុំថ្មប៉ុនប៉ងប្លន់ យកម៉ូតូប៉ុន្តែប៉ះចំមួក សុវត្ថិភាពពេល ហៅគេឯង ជួយនិងស្រែកថា ចោរៗ ជនសង្ស័យគេចបាត់ ស្រមោលបង្កការ ភ្ញាក់ផ្អើលទាំងយប់ កាលពីវេលាម៉ោង ជាង ៩ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិ អូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ។

បុរសម្នាក់ដែល ប៊ិះក្លាយជាជនរងគ្រោះ ឈ្មោះ វ៉ន សុផា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប បានបើកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១K.១៧៩៦ មានទីលំនៅក្នុងភូមិ កើតហេតុនិងចំណុច កើតហេតុផងដែរ។

តាមការរៀបរាប់ ពីជនរងគ្រោះប្រាប់ ថាមុនហេតុការណ៍ កើតឡើងមាន បុរសម្នាក់អាយុ ប្រហែលជាង២០ឆ្នាំបានហៅ ឲ្យខ្លួនដឹកពី ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត លុះដល់ចំណុច កើតហេតុស្រាប់តែ ជននោះមានដុំថ្ម មួយដុំនៅ និងដៃប្រាប់ ឲ្យគាត់ឈប់ម៉ូតូ បន្ទាប់មកគេធ្វើ សកម្មភាព យកដុំថ្មនោះ វាយចំណុច ក្បាលតែចៃដន្យ មានមួកសុវត្ថិភាព មិនបង្កឲ្យគ្រោះថ្នាក់ទេ ហើយស្របពេល គ្នានេះជនសង្ស័យ ក៍មានគ្នាគេម្នាក់ទៀត ឈររងចាំជួយ វាយបន្ថែមទៀត ។ ជនរងគ្រោះបន្ត ថាចៃដន្យកន្លែងកើត ហេតុចំក្បែរផ្ទះស្រេចក៍រត់ ចូលផ្ទះនិង ស្រែក ថា ចោរៗធ្វើឲ្យក្រុមជន សង្ស័យក្នុងអំពើប្លន់ នេះរត់គេច បាត់ស្រមោល ។

ក្រោយកើតហេតុគេ ឃើញសមត្ថកិច្ចនគរបាល រដ្ឋបាល នគរបាលការពារ ព្រំដែនគោក និងអាវុធហត្ថបានចុះ ដល់កន្លែងកើតហេតុ ដើម្បី សាកសួរជន រងគ្រោះដើម្បី ឈានទៅបើកការ ស្រាវជ្រាវរកមុខ សញ្ញាជនសង្ស័យ។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ អំពើ ចោរកម្មកាច់សោ ម៉ូតូ,លួច, ឆក់,ប្លន់និងដាក់ថ្នាំ យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ បានកើតមាន ជា បន្តបន្ទាប់នៅក្នុង ក្រុងប៉ោយប៉ែត ដែលការកើតមាន អំពើចោរកម្មនេះត្រូវ បានអ្នកស្រុកលើក ឡើងថាដោយសារ ល្បែងស៊ីសង កើត មានរីក ដូចផ្សិតគ្មាន ការបង្រ្កាបពីសមត្ថកិច្ច ដូចជាល្បែងភ្នាល់ បញ្ជល់មាន់បង្កប់ ដោយ អាប៉ោងបៀ និងយូគីស្ទូច នៅក្នុងបរិវេណ កាស៊ីណូ ហ្គោលដឹនខ្រោន,ល្បែងចាក់ ភ្នាល់បាល់តាម ប្រព័ន្ធអនឡាញ និង អ៊ិនធ័រណែតជា ច្រើនកន្លែង រួមនិងល្បែងកន្ទុយ លេខដែល មានមេដុះស្លែ ២នាក់ក្នុងភូមិ ក្បាលកោះ ខាងលិច អតីត ភោជនីយដ្ឋាន ថៃ អ៊ូ ជាដើម ៕




ទិដ្ឋភាពក្រោយកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]