កម្មវិធីប្រលង សមត្ថភាព Got talent  ជាកម្មវិធី លំដាប់ថ្នាក់ពិភពលោក ដ៏ល្បីមួយ ដែលអនុញ្ញាត ឲ្យ មនុស្សគ្រប់រូប បានបញ្ចេញ ទេព កោសល្យ ដែល ខ្លួនមាន ។ កម្មវិធីនេះ បានបង្កើតឡើង ដំបូង ដោយ លោក Simon Cowell បន្ទាប់មក កម្មវិធី នេះត្រូវចាក់ ផ្សាយដំបូង នៅអាមេរិកជា កម្មវិធី America’s got talent នៅ ខែមិថុនាឆ្នាំ ២០០៦ ទូរទស្សន៍ NBC  និង Britain’s got talent នៅអង់គ្លេស នា ខែមិថុនា ២០០៧ ។ បច្ចុប្បន្ន កម្មវិធីប្រលង សមត្ថភាព នេះGot talent  មានលើសពី ៥៨ ប្រទេស បាន ទិញសិទ្ធិ យកទៅ បង្កើតកម្មវិធីនេះ  ។ សម្រាប់ប្រទេសកម្ពុជា វិញ ទូរទស្សន៍ ហង្សមាស ក៏បាននាំមក កម្មវិធីលំដាប់ថ្នាក់ ពិភពលោក Cambodia’s got talent នេះមកដល់ កម្ពុជា ក្នុង ឆ្នាំ២០១៤ នេះ ជារដូវកាលទី១ ហើយ កម្មវិធីនេះ នឹងធ្វើការចាក់ ផ្សាយនៅ យប់ថ្ងៃអាទិត្យនេះ។

យ៉ាងណាមិញ ដោយសារតែ មួយថ្ងៃ ទើប អ្នកអាច នឹង ទស្សនា កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia’s got talent បាននោះ។ សម្រាប់ថ្ងៃនេះ  ខ្មែរឡូតនឹង លើកយក វីដេអូល្បី ៗ មួយចំនួន ក្នុងវេបសាយយូធូប  ដែលមានអ្នក ចុចទស្សនា រាប់លានដង របស់ កម្មវិធី Got talent ជុំវិញ ពិភពលោក ឲ្យប្រិយមិត្តទស្សនា ថាតើ អស្ចារ្យ យ៉ាងណា ដូចខាងក្រោមនេះ ៖

- បេក្ខជន Britain's got talent2009 វីដេអូដ៏ល្បីមានអ្នកចុចមើល ច្រើនជាង ១៦០លានដង

-បេក្ខជន ជាមួយការសំដែងដ៏អស្ចារ្យ និង ជាជ័យលាភី នៅក្នុង America's got talent 2013

- បេក្ខជន ច្រៀង ស្រីផង ប្រុសផងផ្អើលគណៈកម្មការ ក្នុង Thai's got talent ចុចមើលជាង៨លានដង

- ការសំដែងសមត្ថភាពដល់ឡូយ នៅក្នុង China's got talent 2011

- បេក្ខជន ដ៏កំសត់ ដែលចុចមើលលើសពី ១លានដង នៅក្នុង Korea's got talent

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព យូធូប / wikipedia

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]