រាជធានីភ្នំពេញ៖ កីឡាករ សរ សុភា ដែលជាអ្នកចាំទី របស់ក្លិបបាល់ទាត់ ខេត្តស្វាយរៀង បានលាចាកលោកហើយ កាលពីវេលាម៉ោង ជាង១១ព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៤ នេះ បើតាមការឱ្យ ពីលោកគ្រូពេទ្យ ដោយសារ ជំងឺគាំងបេះដូង បន្ទាប់ពីសម្រួលសាច់ដុំ ក្រោយហ្វឹក ហាត់ Gym ។

បើតាមការឱ្យដឹង ពីលោកសំ វ៉ាន់ដេត គ្រូបង្វឹកបង្គោល ក្រុមខេត្តស្វាយរៀង ដែលបានថ្លែងប្រាប់ អ្នកកាសែតក្នុងស្រុក មួយចំនួនថា កីឡាករសរ សុភា បានសម្រួលសាច់ដុំ ជាមួយមិត្តរួមក្រុមក្នុង អាងហែលទឹក ក្រោយហាត់ Gym ប៉ុន្ដែបានបន្តិចគេ ក៏ឡើងគោកវិញ ហើយអង្គុយសម្រួលដង្ហើម ។

ដោយឃើញសភាព បែបនេះ លោកក៏ជួយសង្គ្រោះបឋម និងបញ្ជូនទៅ មន្ទីរពេទ្យឯកជនក្បែរនោះ ហើយក៏បន្តបញ្ជូន ទៅពេទ្យព្រះកុសៈមៈ (ពេទ្យលោកសង្ឃ) នៅភ្នំពេញ លោកក៏មិនច្បាស់ពី ស្ថានភាពរបស់កីឡាករ រូបនេះថា មកពីអ្វីដែរ៕




អ្នកចាំទីក្លិបស្វាយរៀងកីឡាករ សរ សុភា ស្លាប់ ដោយសារជម្ងឺគាំងបេះដូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]