បន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ និងស្ទាវបាន យកដាវសាំម៉ូរ៉ៃ កាប់គ្នាកាលពី វេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយ មានជ័យ បណ្តាលឲ្យស្លាប់ និងរបួស ទាំងសងខាង។  

បើតាមប្រភពសាក្សី ឃើញហេតុការណ៍ បានប្រាប់ថា មុនកើតហេតុ គេឃើញឈ្មោះ សំ កុសល្យ នៅក្នុង ផ្ទះ ម្នាក់ឯង លុះដល់ ម៉ោងកើតហេតុ មានឈ្មោះប្រុស ដោយដៃកាន់ ដៃដាវ សាំម៉ូរ៉ៃ មួយដើម ហើយបានដើរ ពីក្រោយភូមិ ពេលឃើញមនុស្សឈរ មើល ក៏បានស្រែក សំឡុតគេ និងយកដាវ សាំម៉ូរ៉ៃ កាប់ជញ្ជាំង ផ្ទះគេ តែពុំមានអ្នក ណាហ៊ានមើល ហើយបានដើរ ចូលផ្ទះឈ្មោះ សំ កុសល្យ កំពុងដេក រួចក៏បាន ក្រោកឡើង និងក៏មានហូរ ឈាមពេញ ខ្លួនផងដែរ ។

ប្រភពបន្តថា ភ្លាមនោះគេ ឃើញឈ្មោះប្រុស បានរត់ចេញពីផ្ទះពីឈ្មោះ សំ កុសល្យផងដែរ ហើយភ្លាមនោះ ជនទាំង ២នាក់ បានរត់ ចូលខាង ក្រោយ ភូមិទាំង២នាក់ និងបានដេញ កាប់គ្នា ដូចរឿង ហុងកុង។ ក្រោយពីកើតហេតុ គេឃើញមាន កម្លាំងសមត្ថកិច្ច មូលដ្ឋាន ជាច្រើននាក់ បានចុះ អន្តរាគមន៍ និងបានហៅ រថយន្តសង្គ្រោះបន្ទាន់ បញ្ជូនជន រងគ្រោះម្នាក់ ទៅកាន់មន្ទីរពេទ្យ បង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះថា ក្រោយពី ឈុតឆាក ប្រយុទ្ធនេះ ឈ្មោះ សំ កុសល ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិកើតហេតុ ខាងលើនេះ រងបួសជាច្រើនក ន្លែង (ធ្ងន់ធ្ងរ) ចំណែកឈ្មោះសេង សាវ៉ៃ ហៅប្រុស អាយុ២៥ឆ្នាំ រស់នៅមណ្ឌលទី២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់ នៅកន្លែង កើតហេតុ។

បច្ចុប្បន្នម្នាក់សំរាលព្យាបាលជម្ងឺ នៅក្នុងមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី រីឯអ្នកស្លាប់ ក្រុមគ្រួសារ បានយក ទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]