ឥណ្ឌា៖ វីដេអូគួរឲ្យ ដ៏កំសត់ និងអនិច្ចា មួយ  ត្រូវបានបង្ហោះឡើង និងមាន អ្នក Like និង share ជាច្រើន ពេញបណ្តាញ សង្គម ហ្វេសប៊ុក  ដោយបង្ហាញ ពីសេចក្តីស្រលាញ់ រវាង កូនស្វាមួយ ក្បាល ដ៏តូច ដែលនៅអោប សាកសពរបស់ មេវា ដែលបានងាប់ បាត់ ទៅហើយនោះ ។

តាមរយៈរូបភាពក្នុង វីដេអូ មានរយៈពេលជាង ៣នាទី នេះ  បានបង្ហាញ ឲ្យ ឃើញពី កូនស្វា បានអោប មេរបស់វា ដែល បាន ងាប់ ធ្វើឲ្យ មនុស្សជាច្រើន បាន អង្គុយមើលដោយ ខ្លោចចិត្ត  ។ លើសពីនេះ នៅពេល ដែល គេយក សាកសព មេ របស់កូនស្វានេះ ទៅកប់ហើយ នោះ កូនស្វា នៅតែប្រឹង អោបមេវា ជាប់ សូម្បីតែ បុរសម្នាក់ ចង់ ទាញវា ចេញ ក៏មិនចង់ ចេញទៀត។ ក្នុងនោះ មាន អ្នកមតិបញ្ចេញ ជាច្រើនដោយ អានិត កូនស្វា ដ៏កំសត់មួយក្បាលនេះ និង ខ្លះក៏ ថាសត្វក៏មានបេះដូង ចេះអានិត ស្រលាញ់ផងដែរ ៕

មកទស្សនាវីដេអូ ខាងក្រោមនេះ ៖

តើប្រិយមិត្តយល់ដូចម្តេច ដែរ ?

ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]